Connect with us

ព័ត៌មានជាតិ

តុលាការប្រកាសសាលក្រមសំណុំរឿងលោក រ៉ុង ឈុន នៅព្រឹកស្អែក

បានផុស

នៅ

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រាប់អ្នក សារព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែសីហា នេះថា តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងលោក រ៉ុង ឈុន និងសកម្មជនបក្សប្រឆាំងពីរនាក់ទៀត នៅព្រឹកថ្ងៃទី១៨ ខែសីហា ស្អែកនេះហើយការគម្រោងប្រកាសសាលក្រមនេះ បន្ទាប់ ពីបញ្ចប់សវនាការជំនុំជម្រះកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ុក ឆាយ៉ាវី អះអាងថា មកដល់ពេលនេះ លោក រ៉ុង ឈុន មានសភាពស្គមជាងមុនហើយខ្មៅ។ លោកស្រីបញ្ជាក់ថា សុខភាពលោកមិនសូវល្អទេ ហើយគាត់បានផ្ដាំឱ្យយើងថែរក្សាសុខភាពទាំងអស់គ្នា ហើយថា គាត់មិនអីទេ និងផ្ដាំថា គាត់គ្រាន់តែទៅធ្វើសម្មាធិមួយរយៈប៉ុណ្ណោះ។  

សូមបញ្ជាក់ថា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ​ ត្រូវបានសមត្ថកិច្ចចាប់​​ខ្លួន​ទាំង​យប់ កាល​​ពីចុងខែ​កក្កដា ឆ្នាំ២០២០ និង​ត្រូវបានតុលាការ​​ចោទប្រកាន់​ពី​បទ “ញុះញង់​បង្ក​ឱ្យមានភាពវឹកវរ​ធ្ងន់​​​ធ្ងរ​ដល់សន្តិសុខ​សង្គសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ”។

ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក រ៉ុង ឈុន នេះដែរ យ៉ាងតិច​ណាស់ មានសកម្មជនជាង១០ នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ និងឃុំខ្លួនផងដែរ។

ការចាប់ខ្លួនត្រូវបានធ្វើឡើង ក្រោយពីលោក រ៉ុង ឈុន បាន​ចេញសេចក្តី​ថ្លែង ការណ៍​មួយ​ក្នុង​នាម​ជាតំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា តាំង​ពីថ្ងៃ​ទី២១​ ខែកក្កដា​ ដែលបាន​ចោទ​ប្រកាន់​ថា “ការបោះ បង្គោលព្រំដែន​លេខ​១១៤​ ដល់​១១៩​ មាន​ភាព​មិន​ប្រក្រតី​ច្រើន​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី” ​ទៅភាគីវៀតណាម​ជាច្រើន​រយ​ហិកតា​នៅ​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញ្ញា​ក្រែក​ ខេត្តត្បូងឃ្មុំ​ ដែល​ជា​ដី​ដូនតា​កសិករ​ខ្មែរ។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់លោក ត្រូវបាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការព្រំដែន​បាន​ប្រកាស​ច្រានចោល និងបាន​ចោទ​ថា សេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ​ជា​ព័ត៌មាន​មិន​ពិត​ និង​បំផ្លើស ដែល​មាន​ចេតនា​ទុច្ចរិត និងស្នើសមត្ថកិច្ចចាត់ វិធានការតាមផ្លូវច្បាប់​លើ​ជនទាំងឡាយ​ណា​ ដែល​មាន​ចេតនា​ចង់​បំពាន​យក​ដី​រដ្ឋ​ទាំងនោះ​ ដោយ​បង្កើត​ព័ត៌​មាន​ក្លែងក្លាយ​៕ ដោយ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

សមត្ថកិច្ចចម្រុះ​ឆ្មក់​ចូល​ការិយាល័យ ​លោក Yoon ​ដែលមិននៅកន្លែង ខណៈសភា​អាច​បោះឆ្នោត​ទម្លាក់​នៅ​​ថ្ងៃនេះ​

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ធនាគារពិភព​លោក៖ សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់​ចុះ ១ ភាគរយ គួបផ្សំដោយទឹកជំនន់ និងជម្លោះ ​

សេដ្ឋកិច្ច៣៧ នាទីutes មុន

តម្លៃសាំងលក់រាយនៅ ៣ ៩០០ រៀល ដដែល ខណៈប្រេងម៉ាស៊ូតធ្លាក់ចុះបន្តិច

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនអ៊ីនធឺណិតចិន​ដោយ​សារ​​កម្មវិធី​​មេរោគ​បច្ចេកវិទ្យា​អាចសម្លាប់មនុស្ស​

សន្តិសុខសង្គម៥០ នាទីutes មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម