ព័ត៌មានជាតិ
អ្នកនេសាទ ៩ នាក់ ប្រើឧបករណ៍ខុសច្បាប់ តម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់
មន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់រយៈពេល៣ថ្ងៃមកដល់ថ្ងៃទី១៦សីហានេះអ្នកនេសាទ ៩ នាក់ រួមទាំងឧបករណ៍នេសាទជាច្រើន ត្រូវបំផ្លាញចោល និងបញ្ឈប់ការនេសាទ នៅតំបន់អាងអភិរក្សត្រីមេពូជខាងលើទំនប់វារីអគ្គិសនីសេសានក្រោម២ និងនៅតាមតំបន់អូរជាច្រើនកន្លែងនៅក្នុង ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងជាបន្ទាន់។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-17_12-26-39-1024x768.jpg)
លោក យាម សាវុន នាយផ្នែកជលផលសេកុងបានឲ្យដឹងថា អ្នកនេសាទទាំង ៩នាក់នេះ បានធ្វើសកម្មភាព យកឧបករណ៍នេសាទខុសច្បាប់ ដាក់ក្នុងអូរនៃដៃទន្លេសេសាន ដែលជាអន្លង់អភិរក្ស នៅចំណុចអូរសូ -អូរឃ្លាំងស៊ីវ- អូរក្រញូង អូរភ្នំរឹង-និងអូរល្អក់ និងបានដកហូតឧបករណ៍ល្មើសច្បាប់ជាច្រើន។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-17_12-26-41-1024x768.jpg)
លោកនាយផ្នែកបានបញ្ជាក់ថា ឧបករណ៍នេសាទខុសច្បាប់ដែលយើងដកហូតបានរួមមានរបាំងព្រួលស្បៃមុង ១៥កន្លែង មានប្រវែងសរុប ២០០០ម៉ែត្រ- ទីតាំងរបាំងព្រួលសាច់អួន ០២កន្លែង ប្រវែងសរុប ៣១០ម៉ែត្រ- លបប្រើស ១០០ ចំនួន ០២ខ្សែ ប្រវែងសរុប៥០ម៉ែត្រ-ដកហូតមង ប្រវែង ៧៥០ម៉ែត្រ – ដកហូតទូកម៉ាស៊ីនចំនួន ០៤គ្រឿង យកមករក្សាទុកជាបណ្តោះអាសន្ន -និងតម្រូវឱ្យប្រជានេសាទ ចំនួន ០៩នាក់ធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ លោកនាយផ្នែកបន្តថា បើសិនលើកក្រោយនៅប្រព្រឹត្តបែបនេះទៀត សមត្ថកិច្ចនិងនាំខ្លួនទៅអនុវត្តច្បាប់ជលផលតាមមាត្រាទី៨៩ ព្រោះជាការបំផ្លាញធនធានមច្ឆជាតិក្នុងរដូវបិទនេសាទ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-17_12-26-42-1024x768.jpg)
សូមបញ្ជាក់ថា យុទ្ធនាការនេះកម្លាំងចំរុះបានចុះបង្ក្រាបទ្រុងទ្រាយធំ ចំនួន៣លើករួចមកហើយ។ ជាមួយនេះមន្ត្រីជលផលសំពូមពរឱ្យអាជ្ញាធរមូលដ្ឋានជួយពង្រឹកកិច្ចការងារអភិរក្សធនធានជលផលឱ្យមានប្រសិទ្ធភាព និងបង្កើនការទប់ស្កាត់លំហូរចូលអ្នកនេសាទមកពីក្រៅខេត្តផង៕
អត្ថបទ៖ ងិន លីម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង