ព័ត៌មានជាតិ
គ្រូពេទ្យកំពុងធ្វើតេស្ដអាជីវករផ្សារបឹងទំពុន រាប់រយនាក់ រកឃើញអាជីវករក្នុងផ្សារវិជ្ជមានកូវីដ១៩
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ នៅថ្ងៃទី ១៧ ខែសីហានេះ កំពុងធ្វើសំណាកប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ក្នុងផ្សារបឹងទំពន់ រាប់រយនាក់ ដែលស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ត្រឹមមួយព្រឹកនេះ បានធ្វើសំណាកលើអាជីវករ ២៦០ នាក់ រកឃើញវិជ្ជមានម្នាក់។
ការធ្វើសំណាកបានចាប់ផ្ដើមនៅព្រឹកម៉ោង ៩៖២០ នាទី ក្រោមការរៀបចំសណ្ដាប់ធ្នាប់ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោក សួស សារិន ចៅសង្កាត់បឹងទំពុន១។
អាជ្ញាធរគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ ចុះមកផ្សព្វផ្សាយ រៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់ ជូនក្រុមគ្រូរពេទ្យស្មគ្រ័ចិត្តសម្ដេចតេជោ និងមកយកសំណាកប្រជាពលរដ្ឋលក់ដូរផ្សារក្រមួន និងអាជីវករ លក់ដូរក្នុងផ្សារបឹងទំពុន ដែលមានការប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta ដែលបានចូលទិញសម្ភារក្នុងផ្សារបឹងទំពុន ស្ថិតក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។
គិត្រឹមម៉ោង ១២៖ ៣០ ក្រុមគ្រូពេទ្យបានធ្វើតេស្តអាជីវីវករ ២៦០ នាក់ ក្នុងនោះរកឃើញវិជ្ជមានម្នាក់ ជាអាជីវករលក់ដូរគ្រឿង ប្រហុក ផ្អក ខាងជើងផ្សារបឹងទំពុន ជិតវត្តសន្សំកុសល ហើយកំពុងបន្តធ្វើតេស្តលើអាជីវករផ្សារ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់