ព័ត៌មានជាតិ
ទំនាស់ដីផ្លូវកាត់ចម្ការ នៅភូមិត្រពាំងកក់ ដោះស្រាយមិនចេញ ខណៈភាគីសង្ខាងយកឈ្នះរៀងខ្លួន
ទំនាស់ដីផ្លូវ កាត់តាមចម្ការ ស្ថិតចំណុចភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដែលភាគីម្ខាងសុំបិទផ្លូវចាស់ ហើយសង់ផ្លូវថ្មីជំនួស រហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតែដោះស្រាយមិនទាន់ចេញ បើទោះជាអាជ្ញាធរ ខិតខំរកគន្លឹះមកពន្យល់បែបណាក៏ដោយ។
បញ្ហានេះ ពុំមែនកើតឡើងពីករណីទំនាស់ដីធ្លីនោះទេ តែដោយសារពលរដ្ឋមិនព្រមធ្វើដំណើរតាមផ្លូវថ្មី ដែលបានធ្វើរួច ហើយសុំឆ្លងកាត់ផ្លូវចាស់ដដែលវិញ។

អ្នកស្រី លីង អាយហ័រ ជាភាគីម្ចាស់ដីដែលសុំគោលការណ៍បិទផ្លូវចាស់ បាននិយាយថា ការសុំបិទផ្លូវចាស់ និងធ្វើផ្លូវថ្មីឲ្យពលរដ្ឋធ្វើដំណើរ ដោយសារដីនៅអមសង្ខាងផ្លូវត្រង់ចំណុចចម្ការរបស់គាត់ គាត់បានទិញពីប្រជាពលរដ្ឋរួចមកហើយ ហើយបានបង្កបង្កើនអាស្រ័យផល ដូចជា ដាំចេក និងដំណាំរួមផ្សំជាច្រើនមុខទៀត ប៉ុន្តែពុំដែលទទួលបានផលឡើយ ព្រោះតែមានផ្លូវឆ្លងកាត់នៅចំពាក់កណ្ដាលដីរបស់គាត់ ហើយកន្លងមកផលដំណាំត្រូវរងការបំផ្លាញ និងបាត់បង់ស្ទើគ្មានសល់ ម្លោះហើយទើបអ្នកស្រីចំណាយថវិកាផ្ទាល់ខ្លួន ជិត១ម៉ឺនដុល្លារ ដើម្បីធ្វើផ្លូវថ្មីវៀងផ្លូវចាស់ សម្រាប់ឲ្យពលរដ្ឋធ្វើដំណើរវិញ។

ក្រៅពីសុំគោលការណ៍បិទផ្លូវចាស់ អ្នកស្រីលីង អាយហ័រ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយរកដំណោះស្រាយលើបញ្ហាពលរដ្ឋមួយគ្រួសារ ដែលហ៊ានធ្វើផ្លូវឆ្លងកាត់ដីរបស់គាត់ផងដែរ។

ក្រោយពីបានស្តាប់ហេតុផលទាំងសង្ខាង លោក ប្រាក់ សាមឿន មេឃុំស្ទឹងកែវ បានសម្របសម្រួលដោយពន្យល់ឲ្យភាគីទំនាស់សហការគ្នា ប៉ុន្តែពុំទទួលបានលទ្ធផល ដោយសារភាគីទាំងពីរពុំមានការយោគយល់អធ្យាស្រ័យគ្នានោះឡើយ ទើបលោកមេឃុំ យករឿងរ៉ាវទាំងនេះ ទៅពិចារណា ដើម្បីរក គន្លឹះដោះស្រាយបន្តទៀត ហើយបើដោះស្រាយមិនចេញទេ មានតែបញ្ជូនរឿងរ៉ាវនេះ ទៅថ្នាក់លើជាអ្នកដោះស្រាយវិញ៕
អត្ថបទ ៖ សេង ណារិទ្ធ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល