Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ បូមខ្យល់កង់គោយន្ត លើសចំណុះ បណ្ដាលឲ្យផ្ទុះ ចំស្លាប់ភ្លាមៗ

បានផុស

នៅ

(បន្ទាយមានជ័យ)៖ បុរសម្នាក់ ជាកម្មករស្តង់លក់ និងទិញដំឡូងមី ពេលដែលកង់គោយន្តកន្ត្រៃធូ យកទៅបូមខ្សល់ ស្រាប់តែបូមលើសចំណុះ បណ្តាលឲ្យផ្ទុះចំស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១និង៤៥នាទី រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្តង់ទិញ និងលក់ដំឡូងមី ស្ថិតក្នុងភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋាន បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដាំ សាវិន ភេទប្រុស អាយុ១៧ឆ្នាំ ជាពលរដ្ឋ រស់នៅភូមិជន្លាសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នៅពេលដែលកើតហេតុនោះ ជន​រងគ្រោះ បានទៅធ្វើកម្មករស៊ីឈ្នួលកិន និងហាលស្តង់ដំឡូងមី ដែលមានម្ចាស់ឈ្មោះ គៀវ នៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រោយពេលកិន និងហាលដំឡូងរួចរាល់ បុរសរងគ្រោះខាងលើ ក៏បានឃើញកង់គោយន្ត ខាងឆ្វេងធូ ហើយពេលនោះជនរងគ្រោះ ក៏បានបើកទៅបូមខ្សល់កង់។ ពេលកំពុងបូមខ្សល់នោះ ជនរងគ្រោះ រវល់តែនិយាយលេង ជាមួយអ្នកផ្សេង ភ្លេចមើលទម្ងន់ខ្សល់ បណ្តាលឲ្យលើសចំណុះផ្ទុះកង់តែម្តង ហើយត្រូវថាសកង់គោយន្ត របូតប៉ើងបុកត្រូវចិញ្ចើមខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណីហើយ៕ (ដោយ)៖ វ៉ាន់ ណាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម