Connect with us

ព័ត៌មានជាតិ

ក្រុមរៀនវគ្គជោគជ័យ​វិជ្ជមាន​កូវីដ ២ នាក់ ​ខណៈ៧ នាក់ឡើងដល់តុលាការ ​ក្រៅពីនេះឱ្យទៅផ្ទះវិញ

បានផុស

នៅ

អាជ្ញាធរខេត្តតាកែវ នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ នេះ បានបញ្ជូនមនុស្សប្រុស ស្រីជិត ៤០០ នាក់ទៅស្រុកកំណើតវិញ បន្ទាប់ពីធ្វើសំណាកហើយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន២នាក់ និងកំពុងដាក់ឱ្យព្យា​បាលនៅមន្ទីរពេទ្យខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមនុស្សប្រុស ស្រី ៣៨៥ នាក់ ត្រូវបានអាជ្ញាធរខេត្តតាកែវ ឃាត់ខ្លួនយកទៅធ្វើសំណាក បន្ទាប់ពួកគេប្រមូលផ្ដុំគ្នារៀនវគ្គអាហារបំប៉ន កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១។

លោក អេង ប៉ជាក មេបញ្ជាការងកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា មនុស្សប្រុស ស្រី ដែលបានធ្វើសំណាកជំងឺកូវីដអវិជ្ជមានទាំងអស់ត្រូវបានបញ្ជូនទៅតាមខេត្តផ្សេងៗពីគ្នា ក្នុងនោះមាន ខេត្តតាកែវ កំពង់ស្ពឺ កំពត និងរាជធានីភ្នំពេញ ដោយឡែកមនុស្ស៧នាក់ដែលជាមេការ និងជាមេខ្សល់កៀងគរមនុស្សឲ្យមកចូលរួមរៀនសូត្រ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

សូមរំឭកថា នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ វេលាម៉ោង១៦និង៥០នាទី នៅចំណុចបុរីរស្មី សង្កាត់​រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន​៣៨៥​​នាក់ ដែលប្រមូលផ្តុំគ្នាមកសិក្សាវគ្គរៀនសូត្រផ្នែកអាហារបំប៉នជាមួយក្រុមហ៊ុន យូនីស៊ីធី ខេមបូឌា ដោយមិនបានស្តាប់តាមការណែនាំរបស់អាជ្ញាធរក៏ដូចជាបានផ្គើនធ្វើផ្ទុយពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ៕ អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៥២ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៥២ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម