Connect with us

ព័ត៌មានជាតិ

ផ្លាស់ប្តូរអភិបាលស្រុកស្ទោងថ្មី បន្ត​ដឹកនាំ​អភិវឌ្ឍមូលដ្ឋាន

បានផុស

នៅ

ខេត្តកំពង់ធំ៖ លោក សាយ គឹមឡម អតីតអភិបាលរង ត្រូវ​បាន​ប្រកាស​ចូលកាន់តំណែងជាអភិបាលស្រុកស្ទោង ជំនួសលោក ណែត សារី អតីតអភិបាលស្រុក មកបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ធំ។

ពិធី​ប្រកាស​នេះ​ បាន​ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១ នៅក្នុងបរិវេណសាលាស្រុកស្ទោង ដែល​​មាន​ការ​ចូលរួមពី​ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ គឹមឡម អភិបាលស្រុកថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ នូវគោលជំហរដ៏ច្បាស់លាស់ ក្នុងការដឹកនាំបង្រួបបង្រួមសាមគ្គីភាព ឯកភភាពផ្ទៃក្នុង អភិវឌ្ឍន៍ភូមិឃុំស្រុកឲ្យល្អប្រសើរ គោរពនិងស្តាប់ការណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំមានប្រសាសន៍ថា ជីវិតមន្រ្តីរាជការ មានការផ្លាស់ប្តូរតួនាទីភារកិច្ចគឺជារឿងធម្មតា តាមពេលវេលាដែលច្បាប់បានកំណត់។ លោក សាយ គឹមឡម ដែលថ្នាក់លើជឿជាក់និងទុកចិត្តផ្តល់ក្តីសង្ឃឹម ឲ្យដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋនៅក្នុងស្រុក ដើម្បី​បន្ត​កសាងអភិវឌ្ឍន៍ភូមិឃុំស្រុកឲ្យមានការរីកចម្រើន។ លោក​អភិបាល​ខេត្ត ក៏​បានផ្តាំផ្ញើរដល់មន្រ្តីរាជការនៅក្នុងស្រុកស្ទោង គោរពតាមរចនាសម្ព័ន្ឋស្រុក ស្តាប់តាមការចាត់ចែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង ដើម្បីការងារទទួលបានលទ្ធផលជោគជ័យ៕

អត្ថបទ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម