Connect with us

ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ឆ្លងកូវីដ ប្រាប់ពីស្ថានភាពសុខភាព

បានផុស

នៅ

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃនេះ បាននិយាយពីស្ថានភាពសុខភាព ក្រោយពីវិជ្ជមានកូវីដ-១៩ ហើយទទួលការព្យាបាលរយៈពេលប៉ុន្មានថ្ងៃនេះ។ ជាមួយគ្នានោះ លោកបានអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរីករាលដាលនៃជំងឺនេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពេជ្រ ស្រស់ បានថ្លែងប្រាប់កម្ពុជាថ្មីយ៉ាងដូច្នេះថា “មកដល់ពេលនេះ ខ្ញុំវាក្តៅអត់​ស្រកសោះ អស់ជាតិថ្នាំក្តៅទៀត ឥឡូវ៣៨ កន្លះ ហើយនៅក្នុងគណបក្ស មានមន្ត្រីខ្ញុំម្នាក់នៅកំពតឆ្លងផងដែរ ហើយគ្រួសាររបស់គេហ្នឹង បានឆ្លងរហូតដល់៦នាក់”។ 

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពីព្រោះមេរោគហ្នឹង មិនដឹងនៅទីណាខ្លះទេ ទោះបីជាលោកមានការប្រុងប្រយ័ត្ន នៅតែអាចឆ្លងបាន វាពិបាកប៉ាន់ស្មានណាស់។

លោក ពេជ្រ ស្រស់ បានអះអាងកាលពីយប់ថ្ងៃទី១៤ ខែសីហា បានឆ្លងជំងឺកូវីដ១៩ ព្រមទាំងបានអំពាវនាវឲ្យអ្នកពាក់ព័ន្ធតាមដានសុខភាព ។ 

លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា “វាជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់ ដែលកូវីដ១៩ វាបានឆ្លងមកលើខ្ញុំ ដោយខ្ញុំមិនដែលដើរទៅណាទេ ហើយខ្ញុំហាត់ប្រាណជារៀងរាល់ថ្ងៃ គឺ២-៣ ម៉ោងក្នុងមួយថ្ងៃ អ្វីដែលគួរឲ្យសំណើចនោះ គឺគ្រាន់តែខ្ញុំខានហាត់ប្រាណតែមួយថ្ងៃសោះ ស្រាប់តែចាប់ផ្តើមឈឺ ហើយឆ្លងមេរោគកូវីដ១៩ តែម្តង។ សុំបងប្អូនខ្មែរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះមេរោគនេះ”៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២១ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម