ព័ត៌មានជាតិ
គណបក្សប្រជាជនខណ្ឌច្បារអំពៅខិតខំកសាងទីស្នាក់ការចាប់ពីថ្នាក់ខណ្ឌដល់សង្កាត់ទាំង៨
បើទោះបីជំងឺកូវីដ១៩ កំពុងវាយលុកយ៉ាងខ្លាំងនៅទូទាំងប្រទេសក៏ដោយ តែងាកមកមើលគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅវិញគឺរឹតតែខិតខំកសាងទីស្នាក់ការថ្មីចាប់ពីថ្នាក់ខណ្ឌរហូតដល់សង្កាត់ទាំង៨។ យោងតាមប្រភពពីមន្ត្រីប្រចាំការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅបានឲ្យដឹងថា រាល់ថ្ងៃនេះលោក ចេង មុនីរ៉ា អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅបានយកចិត្តទុកដាក់ខ្លាំងក្នុងការកសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្នាក់ខណ្ឌរហូតដល់សង្កាត់ទាំង៨ ដោយពុំមានជួលផ្ទះប្រជាពលរដ្ឋធ្វើជាទីស្នាក់ការឡើយ។

ថវិកាដែលយកមកកសាងគឺទទួលបានពីសប្បុរសជននិងគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅតែម្តង។ ក្រៅពីខិតខំកសាងទីស្នាក់ការគណបក្សគឺលោក ចេង មុនីរ៉ា អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅបានធ្វើស្លាកគណបក្សថ្មីជំនួសឲ្យស្លាកចាស់ដែលត្រូវរលប់ខ្លះយកចេញរួចលើកស្លាកថ្មីតាមទីតាំងចាស់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅបានយ៉ាងល្អស្អាត។

ក្រៅពីគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅខិតខំពង្រឹងសមាជិករបស់បក្សចាស់និងកសាងសមាជិកថ្មីដែលបានសុំចូលរួមក្នុងជីវភាពនយោយបាយជាមួយគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅយ៉ាងច្រើនដែលភាគច្រើនជាអតីតគណបក្សសង្រ្គោះជាតិដែលបានរំលាយបាត់ទៅហើយ។
គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ គឺមានលោក អ៊ុំ ម៉ារ៉េត ជាប្រធាននិងលោក ចេង មុនីរ៉ា ជាអនុប្រធាន៕
អត្ថបទ៖ នរា



-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង