ព័ត៌មានជាតិ
ម្ចាស់សិប្បកម្មនំបញ្ចុកនិងកម្មករជាង៥០គ្រួសារសូមនិយាយតែការពិត…បើស៊ើបឃើញមិនពិតខ្ញុំសុខចិត្តដើរចូលគុក!
ភ្នំពេញ ៖ អ្នកស្រីបែន សុធារី ម្ចាស់សិប្បកម្មនំបញ្ចុកនិងកម្មករជាង៥០គ្រួសារដែលជាអ្នករងគ្រោះដោយតុលាការកំពូលកាត់យកដីកម្មសិទ្ធិកំពុងកាន់កាប់ឱ្យទៅអ្នកមានទំនាស់ផ្សេងបានអះអាងថា ពួកគាត់សូមនិយាយតែការពិត…បើស៊ើបទៅឃើញថាមិនពិតខ្ញុំសុខចិត្តដើរចូលគុក!។
អ្នកស្រីនិងមានការគាំទ្រពីកម្មកររបស់គាត់ បានលើកឡើងបែបនេះកាលពីល្ងាចថ្ងៃទី១៧សីហាឆ្នាំ២០២១ នៅភូមិអូរណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រួមជាមួយអ្នកដែលត្រូវតុលាការកាត់ឱ្យឈ្នះយកដីជាង២ហិកតារបស់អ្នកស្រី(នៅចំណុចA) , សាក្សីជាម្ចាស់ដីដំបូង និង កម្មករធ្វើនំបញ្ចុកជាង៥០នាក់ ព្រមទាំងបានលើកប៉ង់កាត រូបថតសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនជាច្រើនផ្ទាំង។
អ្នកស្រីបែន សុធារី បន្តថា នៅសាលាដំបូងនិងសាលាឧទ្ធរណ៍ ទើបមានមន្ត្រីចុះមកសាកសួរនិងវាស់វែងត្រឹមត្រូវ ហើយការកាត់ក្តីសម្អាងទៅលើភស្តុតាងនិងសាក្សី។ ចំណែកតុលាការកំពូលកាត់ក្តីតាមការចង្អុលបង្ហាញ ហើយនៅថ្ងៃទី៦កុម្ភៈឆ្នាំ២០២០តុលាការកំពូលដោយបានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់,នៅថ្ងៃទី៣០មករាឆ្នាំ២០២០ បានចេញសាលដីកាលេខ៣៨(ច)សម្រេចឱ្យដើមបណ្ដឹងឈ្មោះសាយ សារិន ហៅតុង(ប្តី) និង ប្រពន្ធឈ្មោះវូ សេងគ្រី ឈ្នះក្តី ហើយប្រគល់ដីមានទំនាស់នៅចំណុចBធ្វើជាកម្មសិទ្ធិ។ ចំណែកដីនៅចំណុចA ដែលជាដីរបស់អ្នកស្រី(បែន សុធារី)កំពុងកាន់កាប់មានប្លង់រឹងគ្មានទំនាស់សោះ ប្រគល់ទៅឱ្យភាគីចុងបណ្តឹង(ចាញ់ក្តី)ឈ្មោះ គី ប៊ូសួ(ប្តី)និងឈ្មោះលាង ញឹប(ប្រពន្ធ) ធ្វើជាកម្មសិទ្ធិទៅវិញ ទាំងអយុត្តិធម៌។
អ្នកស្រីបែន សុធារី បន្តថា ភាគីទំនាស់២នាក់បងប្អូនឈ្លោះប្តឹងផ្តល់គ្នាឈ្នះចាញ់ បែរជាតុលាការយកដីគាត់ទៅឱ្យភាគីម្ខាងដោយអយុត្តិធម៌។ហេតុនេះទើបពួកគាត់កើតទុក្ខមិនសុខចិត្ត មកបង្ហាញភស្តុតាងបន្តទៀត គឺនៅឆ្នាំ១៩៩១គាត់បានទិញដីពីលោកយាយជៀប ថន ,បន្ទាប់មកគាត់បានបើកសិប្បកម្មផលិតនំបញ្ចុករហូតមកដល់ពេលនេះមានកម្មកររួមទាំងក្មេងផងមានជាង៥០គ្រួសារ ,នៅឆ្នាំ២០១៥គាត់បានធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី( មានប្លង់រឹង) ,នៅឆ្នាំ២០១៣ គាត់បានសង់ភូមិគ្រឹះនៅទីនេះ។ គាត់បានបង់ពន្ធលើអចលនវត្ថុតាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២០។ ចុងក្រោយនេះ អាជ្ញាធរបានចេញបង្កាន់ដៃវាស់វែងនិងកំណត់ព្រំ លើក្បាលដីលេខ១២ ១០ ០៥ ០៤ ០៦ ៨៤ដែលកាន់កាប់ដោយឈ្មោះហួន ណារិននិងបែន សុធារី។
អ្នកស្រីបន្តទៀតថា អ្នកស្រីបែនសុំអង្វរករដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជាសម្តេចពុក សម្តេចម៉ែ បិតាមាតាសន្តិភាពមេត្តាជួយរកយុត្តិធម៌ដល់ពួកខ្ញុំ គឺមានតែសម្តេចទាំងទ្វេនោះទេ ដែលអាចជួយដល់កូនចៅបាន, ហើយពួកខ្ញុំមិនទៅណាជាដាច់ខាត។
អ្នកស្រី លាង ញឹប ដែលជាភាគីឈ្នះក្តីត្រូវតុលាការកំពូលកាត់យកដីអ្នកស្រីបែន សុធារីជាង២ហិកតាជាកម្មសិទ្ធិបានបង្ហាញភស្តុតាងដែរថា ដំបូងដីជាង២ហិកតាដែលមានទំនាស់ ជាដីរបស់គាត់កាន់កាប់បន្តពីប្តីរបស់គាត់ទិញពីឈ្មោះចាប ឌឿននិងឈ្មោះរស់ អយ , ក្រោយមកឈ្មោះសាយ សារិន ហៅតុង(ប្តី) និង ប្រពន្ធឈ្មោះវូ សេងគ្រី(ត្រូវជាបងស្រីរបស់គាត់)បានប្តឹងយកដីគាត់ជាង២ហិកតាទៅសាលាដំបូង ។ ដោយសារតែសាលាដំបូងបានបដិសេធមិនទទួលស្គាល់បណ្តឹងឈ្មោះសាយ សារិននិងឈ្មោះវូ សេងគ្រី ក៏បានប្តឹងទៅសាលាឧទ្ធរណ៍។
អ្នកស្រី លាង ញឹប បន្តថា សាលាឧទ្ធរណ៍ក៏បានកាត់ក្តីដីទំនាស់នៅចំណុច(B)ជាពីរ គឺជាងមួយហិកតាឱ្យទៅលោកស្រី និង ពាក់កណ្តាលទៀតជាងមួយហិកតាឱ្យទៅឈ្មោះសាយ សារិន ហៅតុង(ប្តី) និង ប្រពន្ធឈ្មោះវូ សេងគ្រី។ ដោយសារតែគាត់មិនសុខចិត្តព្រោះដីគាត់មានឯកសារ ភស្តុតាង និង សាក្សីត្រឹមត្រូវទើបមានការប្តឹងបន្តទៅតុលាការកំពូល ហើយឈ្មោះវូ សេងគ្រី បានបោះពាក្យសំដីថា«សាលាឧទ្ធរណ៍កាត់ឱ្យពាក់កណ្តាលមិនយក ចាំមើលអញយកទាំងអស់»។
ការរៀបរាប់របស់អ្នកស្រីបែន សុធារី និង អ្នកស្រីលាង ញឹប ខាងលើនេះ គេហទំព័រខ្មែររីដ បានព្យាយាមស្វែងជួបលោកសាយ សារិន ហៅតុង(ប្តី) និង ប្រពន្ធឈ្មោះវូ សេងគ្រីដើម្បីបំភ្លឺជុំវិញមានទំនាស់និងមានការពិតយ៉ាងណា? តែមិនអាចសុំការបំភ្លឺបាន ព្រោះភាគីឈ្នះក្តីទាំង២នាក់ពុំមានលំនៅឋាននៅភូមិអូរអណ្តូងនៅឡើយ។
អ្នកស្រីក៏បានសុំអង្វរករដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជាសម្តេចពុក សម្តេចម៉ែ មេត្តាជួយរកយុត្តិធម៌ដល់ពួកខ្ញុំផង គឺមានតែសម្តេចទាំងទ្វេនោះទេដែលអាចជួយដល់កូនចៅបាន។
ចំណែកលោកយាយជៀប ថន អាយុ៧៥ឆ្នាំ ដែលជាម្ចាស់ដីដំបូងនៅតែបំភ្លឺថា លោកយាយនិងប្តីគាត់បានទទួលដីនេះពីរដ្ឋក្រោយថ្ងៃរំដោះ៧មករា, ក្រោយមកគាត់ក៏បានហៅ តារ័ត្ន (លោកបែន សារ័ត្ន ជាអតីតកម្មាភិបាលក្រសួងយុត្តិធម៌ បច្ចុប្បន្នចូលនិវត្តន៍)មកទិញដីរបស់គាត់(មិនចាំឆ្នាំ,តែបើតាមឯកសារឆ្នាំ១៩៩១)។ពេលនោះតារ័ត្នបានហៅកូនស្រីគាត់(បែន សុធារី)មកទិញរហូតមកដល់សព្វថ្ងៃ។លោកយាយបន្តថា គេទិញដីគាត់ហើយ ហេតុអីខាងតុលាការមកយកដីគាត់ដូច្នេះ។គាត់នៅតែជាសាក្សីសំខាន់ ទោះជាទៅបំភ្លឺដល់ណាក៏គាត់ទៅដែរ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់