Connect with us

ព័ត៌មានជាតិ

ចេញក្រៅ​ផ្ទះ​ សូម​ប្រុងប្រយ័ត្ន ព្រឹក​ម៉ោង ១០ នេះ​ ​កាំរស្មី UV កម្រិត​ខ្ពស់ ​បង្ក​ប៉ះពាល់​សុខភាព​មនុស្ស

បានផុស

នៅ

ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី សន្ទស្សន៍នៃការកើនឡើងកាំរស្មីព្រះអាទិត្យ UV បង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។

យោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឲ្យឃើញនៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ នឹងទទួលរងឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ន (នៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ០២ រសៀល) ។ ការកើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងលើស្ថានភាពប្រែប្រួល អាជ្ញាធរ​សូមប្រកាស​ដល់​សាធារណជនបង្កើនការយកចិត្តទុកដាក់ប្រុង ប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខាងលើនេះ ។

ក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករណីមានការប្រែប្រួល។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម