Connect with us

ព័ត៌មានជាតិ

ខេត្ត​បាត់ដំបង​បិទ​ខ្ទប់ ១៤ ថ្ងៃ ការ​លក់ដូរ​ និងការធ្វើ​ចរាចរណ៍ត្រូវ​រឹតត្បិត

បានផុស

នៅ

ខេត្តបាត់ដំបង៖ នៅ​រសៀល​ថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ចេញ​លិខិត​ជាផ្លូវការ​ សម្រេច​អនុវត្តវិធានការ​រដ្ឋបាល​ជាបណ្តោះអាសន្ន ក្នុងគោលបំណងទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ​ពិសេសវីរុសបំប្លែងថ្មី (ដែលតា) នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានបញ្ជាក់​ថា វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន​លើ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ចាប់ផ្តើម​អនុវត្ត​ចាប់ថ្ងៃទី ១៨ រហូតដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​រង្វង់​កំណត់វិធានការ មិនត្រូវបានអនុញ្ញាតិឲ្យមានសកម្មភាពការងារមុខរបរឬអាជីវកម្ម ដែល​មាន​ហានិភ័យខ្ពស់​ដូចជា អាជីវកម្ម,ក្លឹបកម្សាន្តគ្រប់ប្រភេទ,រមណីយដ្ឋាន,សួនកម្សាន្តអាជីវកម្មម៉ាស្សា,​សូណា​ស្ទីម,​ ហាងលក់ដូរ​ការសេពគ្រឿងស្រវឹង, រោងសម្តែងសិល្បះ, ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡាជាដើម។

ក្នុង​អំឡុង​ពេល​អនុវត្ត​វិធានការរដ្ឋបាលនេះ ក៏​មិន​អនុញ្ញាតិ​ឲ្យ​មាន​ការ​ជួបជុំ​មនុស្ស​ច្រើន​លើស​ពី​ចំនួន ១០​នាក់​ឡើយ លើកលែង​តែ​សមាជិកគ្រួសារ។ ជាងនេះ​ទៀត ​រាល់​ការ​ធ្វើ​ចរាចរណ៍​សកម្មភាព​អាជីវកម្ម​ទាំង​ឡាយ ក៏​មិន​ត្រូវ​បាន​អនុញ្ញាតិឡើយ ចាប់​ពី​ចន្លោះម៉ោង ៩:០០នាទីយប់ ដល់ម៉ោង៣:០០នាទីទៀបភ្លឺ រួម​ទាំង​គោលការណ៍​មួយ​ចំនួន​ទៀត ដូចជា​ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជ:​គ្រប់​​ប្រភេទ ត្រូវ​មាន​កាតព្វកិច្ច​អនុវត្ត​តាម​វិធានការ​របស់ ​ក្រសួង​សុខាភិបាល ​ដោយ​ត្រូវ​ពាក់​ម៉ាស់​រក្សា​គម្លាត​សុវត្ថិភាព ធ្វើ​អនាម័យ​សម្លាប់​មេរោគវាស់កម្តៅស្កេន QRCode។ លើកលែង​តែ​ទីកន្លែង​ មិនមាន​លក្ខណះ​សមរម្យ​​អនុញ្ញាតិ​ឲ្យលក់ដូរត្រឹមការវេចខ្ជប់ជូនអតិថិជនតែប៉ុណ្ណោះមិនអាចអង្គុយជួបជុំគ្នាដោយមិនមានវិធានការគ្រប់គ្រាន់ឡើយ។

ដូច​បណ្តា​ខេត្ត​ជាច្រើន​ទៀត ខេត្តបាត់ដំបង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស់​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ប្រយោជន៍​ ដើម្បី​កាត់ផ្តាច់​ការរីករាលដាល​នៃជំងឺកូវីដ.១៩ និង​វីរុស​ដែលតា​ចូល​ក្នុងសហគមន៍។

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឃួន សុដារី
ព័ត៌មានជាតិ១៣ វិនាទី មុន

ប្រធានរដ្ឋសភាជំរុញក្មេងស្រីចាប់យកការសិក្សាថ្នាក់វិទ្យាសាស្ត្រ

ព័ត៌មានអន្ដរជាតិ៤៦ វិនាទី មុន

​មីយ៉ាន់​ម៉ា​​​​​និង​រុស្ស៊ី​ចុះ​កិច្ច​ព្រម​ព្រៀង​​សង់​រោងចក្រ​ថាម​ពល​នុយក្លេអ៊ែរ​នៅ​មីយ៉ាន់ម៉ា​​

ព័ត៌មានជាតិ៥១ វិនាទី មុន

ស្ថាប័នឯកជនពីរសហការគ្នាពង្រីកការផ្តល់សេវាទទួលប្រអប់ប្រៃសណីយ៍នៅទូទាំងប្រទេស

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកនាំពាក្យ៖ «បើគេបំផ្លើសបំភ្លៃ យើងបំភ្លឺ បើគេប្រឌិត យើងយកការពិតទៅបន្សាប»

ព័ត៌មានជាតិ៧ នាទីutes មុន

សម្តេច ម៉ែន សំអន សាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ”សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សន្តិសុខសង្គម៣ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម