Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ប្រកាស ទិញផ្លែមៀន ឬតាង៉ែន ពីកសិករទូទាំងខេត្តប៉ៃលិន ក្នុងតម្លៃទីផ្សារសមរម្យ

បានផុស

នៅ

រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសទិញផ្លែមៀន ឬតាង៉ែន ពីប្រជាកសិករទូទាំងខេត្តប៉ៃលិន ក្នុងតម្លៃទីផ្សារ​សម​រម្យ ចាប់ពីថ្ងៃនេះតទៅ។ នេះបើតាមការប្រកាស របស់លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈ​អភិ​បាលខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៧ ខែសីហាថា អនុសាសន៍ណែ​នាំ​ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងការប្រមូលទិញ នូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន, តាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈម ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិ​បាលខេត្តប៉ៃលិន បានសរសេរ​បន្ត​ថា សម្តេចទាំងទ្វេរ តែងតែគិតគូរដល់ជីវភាពរស់នៅ គួបផ្សំនិង វិធា​នការទប់ស្កាត់ការពារ សុខភាពកូនចៅរបស់សម្តេច ជាង១៦លាននាក់ គិតគ្រប់សព្វបែបយ៉ាងធ្វើម៉េចឲ្យតែកូនចៅ រស់នៅមានសេចក្តីសុខគ្រប់ៗគ្នា។

លោកស្រី បាន ស្រីមុំ បានសរសេរដោយជូនដំណឹងថា «រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងដល់ប្រជាកសិករទូទាំងខេត្តប៉ៃលិន(កសិករដាំផ្ទាល់ មិនមែនឈ្មួញកណ្តាល) ឲ្យបានជ្រាបថា រដ្ឋបាលខេត្ត នឹងប្រកាសទិញផ្លែមៀន ឬតាង៉ែន ដោយតម្លៃមួយសមរម្យទីផ្សារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។

ព័ត៌មានលំអិត សូមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ 097 7821 268 / 097 7333 143

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៧ ខែសីហាម្សិលមិញ បាន​បញ្ជាឲ្យលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យ សម្តេច​តេជោនាយករដ្ឋមន្ត្រី ប្រមូលទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស។

ប្រជាកសិករដែលមាន ផល្លានុផល ផ្លែមៀន ឬតាង៉ែន សូមទាក់ទងមក ក្រុមការងាររបស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ចាប់ពីថ្ងៃទី១៨ ខែសីហា។ ទីកន្លែងទទួលទិញ ក្នុងសាលាខេត្តបាត់ដំបង ឬទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ទី១៖ លោក សេង ឌីលីន សមាជិកក្រុមលេខា របស់សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទលេខ៖ 097 777 3737, ទី២៖ លោក ស៊ុន ម៉េងហៃ ទូរស័ព្ទលេខ៖ 088 903 7777៕ (ដោយ)៖ ឃួន សុភ័ក្រ

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម