ព័ត៌មានជាតិ
ផ្ដន្ទាទោសម្ចាស់គម្រោង «ទិញម៉ាស់ពាក់ឲ្យមាន់ » ដាក់ពន្ធនាគារ១៨ខែ
លោក សុង ប៊ុណ្ណារិទ្ធ ចៅក្រមជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ នៅមុននេះបន្តិច បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសអតីតមន្ត្រីក្រសួងកសិកម្មម្នាក់ដាក់ពន្ធនាគារកំណត់១៨ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល ក្រោមការចោទប្រកាន់ពីបទ« ជេរប្រមាថជាសាធារណៈ និងញុះញង់អោយមានការរើសអើង» ។
នេះបើយោងតាមមាត្រា៣០៧ មាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដែលតុលាការបានសម្រេច ។ សាលក្រមនេះ បើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើជនត្រូវចោទមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់តុលាការ ។

លោក នី ណាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហុង សុគុណវឌ្ឍានា សម្រេចកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដាក់ពន្ធនាគារតាមការចោទប្រកាន់របស់តំណាងអយ្យការ ពាក់ព័ន្ធនិងបទល្មើស
ជេរប្រមាថជាសាធារណៈ និងញុះញង់អោយមានការរើសអើង ។
លោក នី ណាក់ ជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ IMan-KH ដែលកន្លងទៅតែងតែដៀមដាម ជេរប្រមាថ ទៅ លើបុគ្គល និង ស្ថាប័ន រដ្ឋមួយចំនួន ជាញឹកញាប់ ហើយចុងក្រោយនេះ គឺ បានឌឺដង ឬ ផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធការប្រៀបធៀបការពាក់ម៉ាស់អោយសត្វមាន់នៅក្នុងកសិដ្ឋានរបស់លោក នៅខៈណៈដែលវីរូសកូវីដ១៩កំពង់យាយីពិភពលោកទាំងមូល ៕
អត្ថបទ ៖ មករា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ