Connect with us

ព័ត៌មានជាតិ

ក្រុមអ្នកជំនួញ បានជួយទិញ «ផ្លែមៀន» ពីកសិករជិត៥០ តោន និងគាំទ្រការអន្តរាគមន៍ របស់​សម្ដេច​តេជោ

បានផុស

នៅ

គិតមកដល់ពេលនេះ ក្រុមអ្នកជំនួញនៅក្នុង «ក្លឹបសេដ្ឋធុរជន» បានជួយទិញផ្លែមៀនពីប្រជាកសិករ នៅស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង និងនៅខេត្តប៉ៃលិន បាន​ប្រមាណជិត ៥០តោនហើយ ដែលពីដំបូងយុទ្ធនាការទិញ គឺមានត្រឹមតែ១០តោនប៉ុណ្ណោះ តែដោយមានការគាំទ្រច្រើន ទើបមានការជួយទិញរហូតដល់ជិត៥០តោន យ៉ាងដូច្នេះ។​ នេះបើតាមលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាប្រធាន «ក្លឹបសេដ្ឋធុរជន» ដែលបានថ្លែងប្រាប់​អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។

លោក ឌិន សុមេធារិទ្ធ បានថ្លែងថា ចាប់តាំងពីក្រុមរបស់លោក និងក្រុមអ្នកជំនួញមួយចំនួនទៀត បាន​ប្រកាសជួ​យ​​​ទិញមៀន ពីប្រជាកសិករនៅស្រុកភ្នំព្រឹក កាលពីសប្ដាហ៍មុនមក គឺមកដល់ពេលនេះ បាន​ជួយទិញបាន​ចំនួន​ជិត​៥០តោនហើយ។ ក្នុងនោះ ក្រុមអ្នកជំនួញនៅក្នុង «ក្លឹបសេដ្ឋធុរជន» ក៏បានជួយ ទិញមៀន ពីប្រជាកសិករនៅ​ខេត្តប៉ៃលិនផងដែរ បន្ទាប់ពីមានការស្នើសុំពីពួកគាត់ ហើយការជួយទិញ ហើយលក់បន្តនេះ មិនមានបំណង​ចង់យ​ក​ផលចំណេញឡើយ គឺគ្រាន់តែចង់ជួយប្រជាកសិករប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោក ឌិន សុមេធារិទ្ធ ក៏បានគាំទ្រ ចំពោះការប្រកាស របស់សម្ដេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃកម្ពុជា ដែលឲ្យក្រុមការងាររបស់សម្ដេច ទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស ហើយលោកក៏សូមចូលរួមអបអរសាទរ​ ជាមួយប្រជាកសិករផងដែរ។

ប្រធាន «ក្លឹបសេដ្ឋធុរជន» បានថ្លែងយ៉ាងដូច្នេះថា «ល្អមែនទែនៗ! ព្រោះយើងអង្គុយចាំរឿងនាំចេញ នាំអី បែប​មិនទាន់សភាពការណ៍ ព្រោះអាហ្នឹង (ផ្លែមៀន) តែវាដល់ពេលទុំ គឺទុំហើយ អាចជ្រុះ អាចខូច អញ្ចឹងល្អមែនទែន សូមអបអរសាទរទាំងស្រុង ព្រោះបើខាងខ្ញុំម្នាក់ឯង គឺជួយមិនជាប់ដែរ ព្រោះមិនមែនជំនាញខាងហ្នឹងផង គ្រាន់តែ​ជួយកសិករ​ ដែលខ្ញុំស្គាល់អញ្ចឹងទៅ​ ចេះតែពង្រីកវិសាលភាព ទៅតំបន់ជិតខាងគាត់អញ្ចឹងទៅ​ ព្រោះកាលណា ​​ទិ​ញ​ពីគាត់ទៅ គេត្រូវការទៀត ចេះតែរីកសាយភាយទៅ អ្នកពឹងទៀត ក៏ចេះតែជួយទៅ ព្រោះមានអ្នកគេចេះតែចង់​ជួយតៗទៅ មានអ្នកខ្លះឃើញជួយ១តោន កន្លះតោន ហើយក៏មានអ្នកទិញ១០, ២០គីឡូ ៣០, ៤០គីឡូ ៥០ ១០០, ២០០, ៣០០ចឹងទៅណា៎ មានច្រើន ហើយអញ្ចឹងបើមានចលនាហ្នឹងមួយទៀត នឹងល្អមែនទែន ខ្ញុំគាំទ្រ»។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៧ ខែសីហាម្សិលមិញ បាន​បញ្ជាឲ្យលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា ការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យ សម្តេច​តេជោនាយករដ្ឋមន្ត្រី ប្រមូលទិញផ្លែមៀនរបស់កសិករ នៅតាមបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស។

ប្រជាកសិករដែលមាន ផល្លានុផល ផ្លែមៀន ឬតាង៉ែន សូមទាក់ទងមក ក្រុមការងាររបស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ចាប់ពីថ្ងៃទី១៨ ខែសីហា។ ទីកន្លែងទទួលទិញ ក្នុងសាលាខេត្តបាត់ដំបង ឬទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ទី១៖ លោក សេង ឌីលីន សមាជិកក្រុមលេខា របស់សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទលេខ៖ 097 777 3737, ទី២៖ លោក ស៊ុន ម៉េងហៃ ទូរស័ព្ទលេខ៖ 088 903 7777។

យ៉ាងណាក៏ដោយលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាប្រធាន «ក្លឹបសេដ្ឋធុរជន» បាន​បញ្ជាក់ថា ប្រសិនបើនៅតែមានការគាំទ្រជួយទិញ ហើយប្រជាកសិករនៅតែស្នើសុំឲ្យជួយទិញនោះ គឺក្រុមរបស់​លោក នៅតែបន្តជួយទិញពីក្រុមកសិករបន្តទៀត៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤០ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤២ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤២ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម