ព័ត៌មានជាតិ
មន្ត្រីជំនាញអះអាងថា ការកើនឡើងសន្ទស្សន៍កាំរស្មី UVធ្វើឱ្យប៉ះពាល់ដល់ស្បែកនិងភ្នែកមនុស្ស
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ ខែសីហានេះថា ការកើនឡើងសន្ទស្សន៍កាំរស្មីUV ចាប់ពី១០ឡើងទៅនេះ វាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស ពិសេសប៉ះពាល់ដល់ស្បែកអាចឱ្យងាយរលាកស្បែក សម្លាប់កោសិកាស្បែក ធ្វើឱ្យភ្នែកខូចគុណភាព ឬរលាកភ្នែកជាដើម។
លោកវេជ្ជបណ្ឌិតបានបន្តថា ករណីមួយទៀតនៅប្រទេសកម្ពុជាមិនមានទេ តែវាកើតឡើងនៅប្រទេសនៅជាប់ប៉ូលខាងជើង និងប៉ូលខាងត្បូង ដែលមានស្រទាប់អូហ្សូនស្តើងហើយមានមនុស្សខ្លះឧស្សាហ៍ដេកហាលថ្ងៃ អាចបង្កឱ្យមានជំងឺមហារីកស្បែក។

ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ នេះធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹកនិងឧត្តុនិយមដោយយោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMOបានបង្ហាញឲ្យឃើញនៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះ នឹងទទួលរងឥទ្ធិពលកាំរស្មីព្រះអាទិត្យ Uvដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត១០ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ននៅចន្លោះពីម៉ោង១០ ព្រឹក ដល់ម៉ោង០២រសៀល ដែលនឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វនិងរុក្ខជាតិជាខ្លាំង ។
លោកវេជ្ជបណ្ឌិតបានណែនាំថា«អីចឹងដើម្បីបង្ការការការពារប្រជាពលរដ្ឋបើមិនចាំបាច់សូមកុំចេញពីផ្ទះក្នុងកំឡុងពេលពីម៉ោង១០ព្រឹកនេះទៅម៉ោង២រសៀល។ ប្រសិនយើងចង់ចេញត្រូវពាក់វ៉ែនតាខ្មៅការពារកម្តៅថ្ងៃ។ ត្រូវស្លៀកសំលៀកបំពាក់ជិតៗខ្លួន ហើយបាំងឆត្រ »។

លោកវេជ្ជបណ្ឌិតណែនាំដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងកំឡុងពេលការកើនឡើងកម្តៅដែលប្រកាសដោយអង្គការឧតុនិយមពិភពលោកនេះ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត