ព័ត៌មានជាតិ
រដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បំភ្លឺថា មិនមានការទារលុយពីក្រុមហ៊ុន វីរៈប៊ុនថាំ ជាថ្នូរនឹង ដោះលែងនោះទេ
(សៀមរាប)៖ បន្ទាប់ពីក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបង្ហោះផេកហ្វេសប៊ុក នៅយប់ថ្ងៃទី១៧ ខែសីហាពាក់ព័ន្ធករណី លោកនាយរងផ្នែក រដ្ឋបាលព្រៃឈើបន្ទាយស្រី បានឃាត់រថយន្តដឹក «សត្វតុកកែ» របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ហើយបានលើកឡើងជាសំណួរថា ចាប់ភ្លាមទាមទារពិន័យ៣ម៉ឺនដុល្លារ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេនោះ? ត្រូវបានលោកនាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តសៀមរាប បដិសេធនូវការលើកឡើងនេះ។
លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែសីហានេះ ថា ជាគោលការណ៍ ក្រុមហ៊ុនពុំមានសិទ្ធ បើកមើលឥវ៉ាន់បញ្ញើររបស់ភ្ញៀវនោះទេ លុះណាតែមានការសង្ស័យ ឬមានការស្នើសុំការចូលរួម ពីអាជ្ញាធរមានសមត្ថកិច្ចណាមួយ។
ចំណែកទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានសរសេរដោយ លើកសំណួរចំនួន៥ថា៖ សុំសួរទៅលោក លី សុផា ថា៖១- ហេតុអីលោកដឹងច្បាស់ហើយថាក្នុងឡានមានដឹកតុកកែ?ហើយដឹងច្បាស់ថាផ្ញើរចេញពីតំបន់ណា?មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើរមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន?របស់ខុសច្បាប់ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង?២-បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក័ត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន?៣-ចាប់ភ្លាមទាមទារពិន័យ 30,000$ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ?៤-អ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចាប់?៥-តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។ សង្ឃឹមថា ក្រុមហ៊ុននឹងទទួលបានការដោះលែងប្រកបដោយយុត្តិធម៌។
លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបញ្ជាក់ថា ទាមទារការពិន័យ ៣ម៉ឺនដុល្លារជាថ្នូរ នឹងការដោះលែងនោះ គឺជាការពិត។
ពាក់ព័ន្ធនឹងករណីនេះដែរ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែសីហានេះថា រថយន្តដែលកម្លាំងជំនាញ រដ្ឋបាលព្រៃឈើ ធ្វើការឃាត់នេះ បានដឹកឥវ៉ាន់មកពីខេត្តមណ្ឌលគីរី ហើយបានមកដល់ខេត្តព្រះវិហារ ក៏បានចូលដាក់ កេសឥវ៉ាន់ ដែលមានសត្វតុកកែដាក់ក្លាស់សេទឹកកក ដឹកមកកាន់ខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។
លោកបន្តថា សត្វតុកែនេះ មានចំនួន៩៨៤ក្បាល បច្ចុប្បន្នកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ក៏បានធ្វើការផាកពិន័យអន្តរកាល ទៅតាមច្បាប់រដ្ឋបាលព្រៃឈើ។ បច្ចុប្បន្ននេះ វត្ថុតាង និងរថយន្ត ត្រូវបានរក្សាទុក នៅផ្នែករដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរង់ចាំម្ចាស់ក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា ក្រុមការងាររបស់លោក មិនបានទាមទារលុយ ពីម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដូចការលើកឡើងនោះទេ។ លោកបន្តថា តាមពិតក្រុមការងាររដ្ឋបាលព្រៃឈើ បានពន្យល់អ្នកបើកឡាន របស់ក្រុមហ៊ុន ថា តាមច្បាប់នៃរដ្ឋបាលព្រៃឈើ សត្វតុកកែ ១ក្បាលអាចពិន័យ១០ដុល្លារ បើគុណនឹង៣ស្មើនឹង៣០ដុល្លារ ហើយសត្វតុកកែជិត១០០០ក្បាល អាចស្មើនឹង៣ម៉ឺនដុល្លារនោះឯង។ លោកបញ្ជាក់ថា ពពួកតុកកែ គឺជាសត្វមានដោយបង្គួរ ហើយសូមមើលតាម ច្បាប់រដ្ឋបាលព្រៃឈើ ត្រង់ចំណុចជំពូកទី១០នៃមាត្រា៤៨ និងអាចយល់ច្បាស់ហើយ៕ (ដោយ)៖ កុសល
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ