ព័ត៌មានជាតិ
ផ្លូវឡើងទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ (ទឹកធ្លាក់ភ្នំខៀវ) ស្ថាបនាជិតរួចរាល់ហើយ
នាពេលថ្មីៗនេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវឡើងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ឬទឹកធ្លាក់ភ្នំខៀវ ដែលកំពុងស្ថាបនាចាក់បេតុងអាមេ មានប្រវែងជាង ២ពាន់ម៉ែត្រ ព្រមទាំងមានការកែលំអធ្វើសួនច្បារដាំផ្កាភ្ញីបន្ថែម និងតុបតែងផ្កាសិប្បនិម្មិតមួយចំនួន គឺទុកតែដើមឈើហូបផ្លែធំៗ ដូចជាដើមស្វាយ ដើមសាវម៉ាវ និងដើមឈើមានតម្លៃជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលបញ្ចប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺបានខិតខំកសាង និងឣភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជា សាលារៀន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ ជាដើម។ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន ក៏បានខិតខំកែលំអ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នានាជាច្រើន ជាពិសេសឣភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្ត ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងឣន្តរជាតិចូលមកលេងកម្សាន្តនាឱកាសបុណ្យទានផ្សេងៗ ដូចជាបុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងរដូវភ្ជុំបិណ្ឌជាដើម ក្នុងខេត្តប៉ៃលិន ឱ្យកាន់តែច្រើនឡើង ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារជាងមុនផងដែរ ។



ជាការទាក់ទាញភ្ញៀវទេសចរ លោកស្រីអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ឲ្យយល់ដឹងពីតម្លៃនៃធនធានធម្មជាតិ នាំគ្នាថែរក្សាព្រៃឈើ និងសត្វព្រៃពិសេស គឺនៅតំបន់អភិរក្សនៅជុំវិញរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវនេះតែម្តង។


សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ មានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណ ៧ទៅ៨គីឡូម៉ែត្រ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយរមណីយដ្ឋាននេះ មានទេសភាពល្អស្រស់ស្អាតជាងគេបំផុត នៅទូទាំងខេត្តប៉ៃលិន មានទឹកជ្រោះ រហូតដល់៧ជាន់ ផងដែរ ៕


អត្ថបទ៖ សេង សុវណ្ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី