ព័ត៌មានជាតិ
តុលាការខេត្តតាកែវសម្រេចឃុំខ្លួនមេការក្រុមហ៊ុនអាហារបំប៉ន៦នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន
ខេត្តតាកែវ៖ មេការក្រុមហ៊ុនអាហារបំប៉ន យូនីស៊ីធី ខេមបូឌា ចំនួន៦នាក់ក្នុងចំណោម៧នាក់ត្រូវបានតុលាការខេត្តតាកែវចេញដីកាដាក់ពន្ធគារបណ្តោះអាសន្ន បន្ទាប់ពីពួកគេបានដឹកនាំប្រមូលផ្តុំមនុស្សប្រមាណជិត៤០០នាក់ ដោយល្មើសបម្រាមអាជ្ញាធរ កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅទីតាំងបុរីរស្មី ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ។

លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៨ ខែសីហានេះ បានឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនជនសង្ស័យដែលជាមេការក្រុមហ៊ុន យូនីស៊ីធី ខេមបូឌា ចំនួន៦នាក់ក្នុងចំណោម៧នាក់ ដោយម្នាក់ទៀតជាស្ត្រីមានកូនខ្ចី គឺមិនត្រូវបានឃុំខ្លួនទេ។
ដោយឡែកលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានឱ្យដឹងថា ជនសង្ស័យ៧នាក់ដែលជាមេការក្រុមហ៊ុនខាងលើ ត្រូវបានដំណាងអយ្យការធ្វើការចោទប្រកាន់តាមច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងមាត្រាទី១១។

លោកព្រះរាជអាជ្ញាបញ្ជាក់ថា យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាត្រា១១ បានចែងថា អំពើរារាំងដល់ការអនុវត្តវិធានការ ឬបង្កឧបសគ្គដោយចេតនា ដល់វិធានការដែលបានដាក់ចេញស្របតាមច្បាប់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅដល់៣ឆ្នាំ និងពិន័យជាប្រាក់ចំនួនចាប់ពី២លានរៀល ទៅ១០លានរៀល។ ហើយបើករណីខាងលើបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ ២០លានរៀល៕
អត្ថបទ៖ វីរៈ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត