ព័ត៌មានជាតិ
មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ មិនទាន់មាន វ៉ាក់សាំងកូវីដ១៩ Pfizer & Moderna សម្រាប់ចាក់ជូនពលរដ្ឋទេ
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ បានបញ្ជាក់ប្រាប់ថា ខ្លួនមិនទាន់មាន វ៉ាក់សាំងកូវីដ១៩ Pfizer & Moderna សម្រាប់លក់ និងចាក់ជូនប្រជាពលរដ្ឋនៅឡើយទេ។

សេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ចេញផ្សាយកាលពីថ្ងៃទី ១៧ ខែសីហានេះ បញ្ជាក់ថា មន្ទីរពេទ្យក៏ពុំទាន់មានព័ត៌មានជាក់លាក់ណាមួយដែលថា មន្ទីរពេទ្យ និងអាចបញ្ជាទិញវ៉ាក់សាំងបាននៅពេលណានោះដែរ។
ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានសិទ្ធបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជាឯកជនចាក់ជូនប្រជាពលរដ្ឋ ដោយត្រូវបង់ប្រាក់។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់កម្ពុជាថ្មីថា ការនាំចូលវ៉ាក់សាំងកូវីដ១៩ របស់វិស័យឯកជន នឹងចាប់ផ្ដើមឆាប់ៗខាងមុខនេះ ហើយវានឹងអាចជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល កាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងជួយទ្រទ្រង់ថវិការរបស់រដ្ឋាភិបាល ដែលមិនបាច់ចំណាយលើបុគ្គលមានធនធានធូរធារអាចទៅរកសេវាចាក់ដោយបង់ប្រាក់។
លោកបង្ហើបថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ កំពុងតែព្យាយាមនាំចូលវ៉ាក់សាំង Pfizer & Moderna ហើយលោកសង្ឃឹមថា នឹងអាចនាំចូលមកដល់ឆាប់ៗនេះ ព្រមទាំងអាចនាំចូលបានមុនគេផងដែរ។

ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឱ្យវិស័យឯកជនអាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីផ្ដល់សេវាសុខាភិបាលឱ្យកាន់តែទូលំទូលាយ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង លើកឡើងថា វ៉ាក់សាំងកូវីដ-១៩ ដែលអនុញ្ញាតឱ្យនាំចូលនោះគឺវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកដោយក្រុមហ៊ុនឯកជនត្រូវប្រតិបត្តិការឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំងដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់។
រហូតមកដល់ពេលនេះមានក្រុមហ៊ុនឯកជនប្រមាណជា ១០ ក្រុមហ៊ុន ដែលបានចុះបញ្ជីដាក់ពាក្យស្នើសុំនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត