ព័ត៌មានជាតិ
រដ្ឋបាលខេត្ត ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារ ប្រមាណ១ម៉ឺននាក់ ក្នុងក្រុងបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ជំហ៊ានដំបូង ដល់កុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំហើយ នាព្រឹកថ្ងៃទី១៨ខែសីហា ឆ្នាំ២០២១ នៅក្នុងក្រុងបាត់ដំបង។
លោក ផេង សិទ្ធីអភិបាលក្រុងបាត់ដំបងមានប្រសាសន៍ឲ្យដឹងថា ការបើកយុទ្ធនាការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩លើកុមារ ដែលសិក្សានៅតាមសាលារដ្ឋនិងឯកជនចន្លោះ អាយុពី១២ដល់ ១៧ឆ្នាំ នៅក្នុងក្រុងបាត់ដំបង ដែលមានចំនួនប្រមាណ១ម៉ឺននាក់ ដោយធ្វើ ការសហការជាមួយគ្រូ បង្រៀនតាមសាលានីមួយៗ។ លោកបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កុមារនេះ ធ្វើរយៈពេល១០ទៅ១៥ថ្ងៃ តាមស្ថានភាពជាក់ស្តែង ដែលមានមណ្ឌលចាក់វ៉ាក់សាំងចំនួនបី គឺនៅមណ្ឌលផ្សារទំនើបភួពុយ មណ្ឌលបូរីរំចេក និង មណ្ឌលសុខភាពចំការសំរោង។
ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារនេះ ឯកឧត្តម ងួន រតន អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា នេះជាយុទ្ធនាការចាក់វ៉ាក់សាំងលើកទីបួនហើយក្នុងខេត្តបាត់ដំបង ដែលទីមួយចាក់មន្ត្រីរាជការស៊ីវិល ទីពីរចាក់លើប្រជាពលរដ្ឋ ទីបីចាក់លើ អតីតយុទ្ធជន និងលើកទីបួននេះ គឺចាក់លើកុមារ ដែលមានចន្លោះអាយុចាប់ពី១២ដល់១៧ ឆ្នាំនៅទូទាំងខេត្តបាត់ដំបង ដែលមានចំនួនប្រហែល១០ម៉ឺននាក់។


ឯកឧត្តមបញ្ជាក់ថាបច្ចប្បន្ននេះ ចំនួនសិស្សសាលា នៅខេត្តបាត់ដំបង ឆ្លងជំងឺកូវីដ១៩ ច្រើនគួរសម ដែលមានចំនួន២៥ដល់៣០នាក់ក្នុងមួយថ្ងៃៗ បើទោះជាសាសារៀននានា ត្រូវបានបិទបណ្តោះអាសន្នទៅហើយក្តី។ ដូច្នេះក្មួយៗកុមារត្រូវបន្តយកចិត្តដាក់បន្តអនុវត្តវិធានការសុខាភិបាល និង បន្តខិតខំសិក្សានៅផ្ទះ និង តាមរយៈអនឡាញ ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ដោយសារចំនួនឆ្លងលើសិស្ស មានតួលេខខ្ពស់នេះ ហើយទើប រាជរដ្ឋាភិបាលពន្លឿន ក្នុងការផ្តល់វ៉ាក់សាំងកាពារជំងឺកូវីដ១៩ ដល់កុមារជាសិស្ស ដើម្បីបញ្ចៀសការ ឆ្លងរាលដាលចូលសហគមន៍កាន់តែធំផង និង ដើម្បីតៀមបើកសាលាឡើងវិញផង ក្រោយពីទទួលបានវ៉ាក់សាំងទូទាំងប្រទេស ហើយនាពេលខាងមុខ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី