Connect with us

ព័ត៌មានជាតិ

មធ្យោបាយ​ងាយៗ​ក្នុង​ការ​បង់ថ្លៃ​សិក្សា​របស់​បុត្រ​ធីតា​ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ខាងមុខនេះ​តើ​លោកអ្នក​បាន​បង់ថ្លៃ​សិក្សា​សម្រាប់​បុត្រ​ធីតា​ហើយ​ឬ​នៅ​បើ​មិនទាន់បាន​បង់​ទេ​ខ្ញុំ​មាន​ជម្រើស​មួយ​ពិសេស​គឺ​បង់​តាមរយៈ​សេវា​អេស៊ីលីដា​ម៉ូ​បាល​ដែលមាន​ភាពងាយស្រួល រហ័ស​ទាន់​ចិត្ត​និង​មាន​សុ​វត្ថិភាព​ខ្ពស់​។

ការបង់ថ្លៃ​សិក្សា​តាម​អេស៊ីលីដា​ម៉ូ​បាល​នេះ​លោកអ្នក​មិន​ចាំ បាច់​ចំណាយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​សាលារៀន កាត់បន្ថយ​ការចំណាយ និង​សន្សំសំចៃ​ពេលវេលា និង​ធានា​សុខ​សុ​វត្តិភាព​ខ្ពស់ មិនចាំបាច់​កាន់​ក្រដាសប្រាក់ ពិសេស​មិន​ជួប​មនុស្ស​ច្រើ ន​ដែលជា​ហានិភ័យ​ខ្ពស់​ក្នុង​ឆ្លង​ជំងឺ​កូ​វីដ​១៩​ដូច​ស្ថានភាព​បច្ចុប្បន្ន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ លោកអ្នក​គ្រាន់តែ​ស្វែងរក​សាលារៀន​ណាមួយ​ដែលជា​ដៃគូ​របស់​ធនាគារ អេស៊ីលីដា​រួចហើយ​បង់ថ្លៃ​សិក្សា​តាម​អេស៊ីលីដា​ម៉ូ​បាល​ជាការ​ស្រេច​។​

ផ្ទុយ​ពីមុន លោកអ្នក​ត្រូវយក​ប្រាក់​ទៅ​បង់​ដោយផ្ទាល់​និង​ត្រូវធ្វើ​ដំណើរ​ទៅកាន់​សាលារៀន​ដែល​បុត្រ​ធីតា​របស់លោក​អ្នកសិក្សា តាម​ជិត​ឬ​ឆ្ងាយ​ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយ​ថា​ហេ​តុ​ណាមួយ​ដែល​កើតឡើង​ដោយ​ចៃដន្យ​និង​មួយទៀត​លោកអ្នក​ត្រូវ​ទៅ​ជួប​មនុស្ស​ច្រើន​ដែល​នៅ​រង់ចាំ​បង់ថ្លៃ​សិក្សា​ដូច​លោកអ្នក​ដែរ​ជាការ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​ផ្សេងៗ​ពិសេស​ជំងឺ​កូ​វីដ​១៩​ឬ​ជំងឺ​កូ​វីដ​១៩​ប្រភេទ ដែល​តា​ដែល​កំពុង​រាតត្បាត​នៅក្នុង​សហគមន៍​។​

មួយវិញទៀត​ប្រសិន​លោកអ្នក​មិន​យកប្រាក់​ទៅ​បង់​ដោយ​ខ្លួនឯង​ទេ​ត្រូវ​ផ្ញើ​ប្រាក់​តាម​បុត្រ​ធីតា​យកទៅ​បង់​ជំនួស​ហើយ​បុត្រ​ធីតា​របស់​លោកអ្នក​ក៏មាន​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ឬ​ឆ្លង​ជំងឺ​ផ្សេងៗ​ដូច​លោកអ្នក​ដែរ​។

ប្រសិនបើ​លោកអ្នក​នៅ​មិនទាន់មាន​អេស៊ីលីដា​ម៉ូ​បាល​ទេ​លោកអ្នក​អាចធ្វើ​ការ​ដោ​ន​ឡូត​ឬ​ចុះឈ្មោះ​កម្មវិធី អេស៊ីលីដា​ម៉ូ​បាល យក មក ប្រើ តាមរយៈ App Store, Play Store, App gallery បាន​ដោយ សេរី និង ឥតគិតថ្លៃ​អ្វី​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម