Connect with us

ព័ត៌មានជាតិ

បើកបរ​ម៉ូតូ​បត់​ឆ្វេង​គ្មាន​ផ្តល់​សញ្ញា ប៉ះ​ម៉ូតូ​មួយ​គ្រឿង​ទៀត ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​

បានផុស

នៅ

បាត់ដំបង ៖ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ ២០២១ វេលា​ម៉ោង​១២និង១៥​នាទី ចំណុច​ក្រុម​ទី១ ភូមិ​តា​តុ​ក​២ ឃុំ​មោង ស្រុក​មោងឫស្សី លើផ្លូវ​ក្រាល​កៅស៊ូ​ក្នុងស្រុក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត ឡើង​រវាង​ម៉ូតូ ១ គ្រឿង ម៉ាក YAMAHA Exciter ធុន​សេ ១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ វង្ស ភក្តី ភេទ​ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​១ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក HONDA DREAM ធុន​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០២០ ពាក់​ស្លាក​លេខ បាត់ដំបង 1AM,8340 អ្នកបើកបរ​ឈ្មោះ ផាន បុណ្យ ភេទ​ប្រុស អាយុ ១៥ ឆ្នាំ រស់នៅ​ភូមិ​តា​តុ​ក​២ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា ភាគី​ម៉ូតូ​ឌ្រី​ម​បាន​ស្លាប់​នៅ​នឹង​កន្លែង​ដោយសារតែ​បង់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​ទើបត្រូវ​ម៉ូតូ​យ៉ាម៉ាហា​បុក​តែម្តង ខណៈ​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​។

​បច្ចុប្បន្ន​សព​ត្រូវ​បាន​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​អ្នករបួសធ្ងន់​ក៏បាន បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​មោងឫស្សី​ហើយ ដោយឡែក ម៉ូតូ​ពីរ​គ្រឿង ក៏បាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឫស្សី៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា៨ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម១០ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឆ្នាំ២០២៥ វិស័យឧស្សាហកម្ម និងសេវាកម្មរបស់កម្ពុជានៅតែមានភាពធន់ខ្លាំងជួយបង្កើតឱកាសការងារកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម