ព័ត៌មានជាតិ
អាជ្ញាធរក្រុងបូកគោកំពុងពន្លឿនការងារផ្ដល់សេវាសាធារណៈដល់ពលរដ្ឋ
រដ្ឋបាលក្រុងបូកគោ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី ១២ ខែសីហា សប្ដាហ៍មុន ដែលមានលោក ស្រី ងិន ផលរ័ត្ន ជាអភិបាលក្រុងបូកគោថ្មី។
អភិបាលក្រុងថ្មី និងមន្ត្រីថ្នាក់ក្រោម កំពុងតែពន្លឿនទៅលើការងារផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់ ខណៈដែលបច្ចុប្បន្នមិនទាន់ដំណើរការបនពេញលេញនៅឡើយនោះទេ។

លោក ឡេង វិបុល នាយករដ្ឋបាលក្រុងបូកគោ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែ សីហា នេះថា រដ្ឋបាលក្រុងកំពុងពន្លឿនការងារផ្ដល់សេវា ក្នុងការរៀបចំបន្តនិរន្តភាពក្នុងការផ្ដល់សេវា លោកថា ឥឡូវនេះ ការផ្ដល់សេវាមិនទាន់អាចដំណើរការទៅបានទេ ដោយកំពុងរៀបចំផ្ទេរឯកសារពីក្នុងឃុំ សង្កាត់ទាំង ៣ នោះ ដែលកាលពីមុនឯកសារដើម គឺនៅស្រុកទឹកឈូ។

លោកបញ្ជាក់ថា ” ឥឡូវយើងកំពុងតែសហការជាមួយ ស្រុកទឹកឈូ ដើម្បីរៀបចំក្បាលបញ្ជីបញ្ជូនមករដ្ឋបាល ក្នុងរយៈពេលនេះ មានការយឺតយ៉ាវបន្តិច ដោយសារឯកសារសាធារណមួយចំនួនទាក់ទងនឹងដីធ្លី មានភាពស្មុគស្មាញ ប៉ុន្តែយ៉ាងយូរ ២ សប្តាហ៍ទៀត សេវាសារធារណៈនឹងដំណើរពេញលេញ”។
រាជរដ្ឋាភិបាល បានសម្រេចបង្កើត ក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដោយសារស្ថានភាពស្រុកទឹកឈូ មានភូមិសាស្ត្រផ្ទៃដីធំទូលាយ និងមានប្រជាពលរដ្ឋរស់នៅច្រើន ដែលធ្វើឲ្យអាជ្ញាធរស្រុក ជួបការលំបាក ក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ