ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ការនាំចូលជ្រូក មិនអាចចេះតែដាក់ ដេញថ្លៃ ដូចដេញថ្លៃខោអាវជជុះ ឬឡាននោះទេ
រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបំភ្លឺចំពោះចោទប្រកាន់ របស់ក្រុមហ៊ុនចំនួន៤ ដែលបានចោទប្រកាន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញគោលការណ៍អនុញ្ញាត ឲ្យនាំចូលសត្វជ្រូករស់សម្រាប់យកមកបំពេញសេចក្តីត្រូវលើទីផ្សារ ក្នុងប្រទេសកម្ពុជាអនុញ្ញាត ឲ្យតែបក្ខពួកខ្លួនមិនមានតម្លាភាព ធ្វើឲ្យឈ្មួញដែលនាំចូល មានលក្ខណៈផ្តាច់មុខ គ្រប់គ្រងទីផ្សារធ្វើឲ្យឈ្មួញ ដំឡើងតម្លៃសាច់ជ្រូក លើទីផ្សារឡើងថ្លៃខ្ពស់ស្រេចតែចិត្ត។
លោករដ្ឋមន្រ្តី បានថ្លែងថា នេះជាល្បិចរបស់ពួកឈ្មួញ នាំចូលតែប៉ុណ្ណោះ ព្រោះពួកនេះធ្លាប់ប្រើឧបាយកលនេះច្រើនដងហើយ។ លោករដ្ឋមន្រ្តីសងត់ធ្ងន់ថា ការនាំចូលជ្រូក មិនអាចចេះតែដាក់ដេញថ្លៃដូច ដេញថ្លៃខោអាវជជុះឬ ឡាននោះទេ។ ប្រតិកម្មរបស់រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅព្រលប់ថ្ងៃទី១៧ សីហានេះជាការឆ្លើយតបទៅក្រុមហ៊ុនចំនួន៤ ដែលបានដាក់លិខិតទៅរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងចូលដល់ការិយាល័យ រដ្ឋបាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះហើយត្រូវបានបណ្តាញព័ត៌មាន ធ្វើការផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
នៅក្នុងលិខិតគោរព ជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើសុំគោលការណ៍អនុញ្ញាត ដើម្បីដាក់ដេញថ្លៃគោលការណ៍នាំចូលសត្វជ្រូករស់ យកមកផ្គត់ផ្គង់បំពេញតម្រូវការខ្វះខាត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមហ៊ុន ផៅវ័រ អ៊ិនធើ អេស៊ាន ជេអិន (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក, ក្រុមហ៊ុន ឆាង រិទ្ធី ត្រេឌីង អ៊ិមផត អិចផត ឯ.ក, ក្រុមហ៊ុន រ៉ូស៊ីតា(អអេសធី), ក្រុមហ៊ុន ជីធី ហ្វោនដេសិន (ខេមបូឌា) ឯ.ក ។
ក្រុមហ៊ុនទាំង៤ បានបញ្ជាក់ថាមូលហេតុ ដែលស្នើសុំដាក់ដេញថ្លៃគោលការណ៍ នាំចូលសត្វជ្រូករស់យកមកផ្គត់ផ្គង់បំពេញតម្រូវការខ្វះខាត ក្នុងប្រទេសកម្ពុជានេះ ដោយសារតែកន្លងមកនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញគោលការណ៍ អនុញ្ញាតឲ្យនាំចូលសត្វជ្រូករស់ សម្រាប់យកមកបំពេញសេចក្តីត្រូវ លើទីផ្សារក្នុង ប្រទេសកម្ពុជា អនុញ្ញាតឲ្យតែបក្ខពួកខ្លួន មិនមានតម្លារភាពធ្វើឲ្យឈ្មួញ ដែលនាំចូលមានលក្ខណៈផ្តាច់មុខគ្រប់គ្រងទីផ្សារ ធ្វើឲ្យឈ្មួញតម្លើងតម្លៃសាច់ជ្រូក លើទីផ្សារឡើង ថ្លៃខ្ពស់ស្រេចតែចិត្ត។
ចំណែកក្រុមហ៊ុនដទៃទៀត ដែលមិនមែនជាបក្ខពួក មិនមានឱកាសដើម្បីទទួល បានសិទ្ធិនាំចូលដើម្បីប្រកួតប្រជែងលក្ខណៈទីផ្សារសេរី បាននោះទេកត្តានេះធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ និងសិទ្ធិធ្វើពាណិជ្ជកម្មដោយសេរីរបស់ក្រុមហ៊ុនស្របច្បាប់នានា ដែលបានចុះបញ្ជីពាណិជ្ជកម្មយ៉ាងខ្លាំង លើសពីនេះទៀតនោះ គឺធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។
ជាការឆ្លើយតប ទៅនឹងការចោទប្រកាន់ របស់ក្រុមហ៊ុនទាំង៤នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ចំពោះសត្វជ្រូកនេះ យើងមិនអាចចេះតែដេញថ្លៃ ដូចខោអាវ ជជុះ ឬឡានអីបានទេ ពីព្រោះមានច្បាប់ ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសរោគឆ្លងសត្វ គឺយើងមិនមែនចេះតែអនុញ្ញាតទេ ទាល់តែមានការបញ្ជាក់ផ្តល់ នៅវិញ្ញាប័នបត្របញ្ជាក់សុខភាពសត្វ មុននឹងឆ្លងពីខេត្តមួយមកខេត្តមួយ ឆ្លងពីប្រទេសមួយមកប្រទេសមួយ គឺគេមានវិន័យរបស់គេ មានក្រឹត្យក្រមច្បាប់របស់គេ ទាំងច្បាប់ក្នុងប្រទេសក្នុ ងតំបន់ និងពិភពលោក ដែលមានអង្គការសុខភាព សត្វពិភពលោក គេតាមដានមើលយើង ទាំងអស់គ្នាស្តីអំពី ការអនុវត្តច្បាប់ស្តីពី ការចរាចរណ៍សត្វមិន មែននឹកឃើញ ស្រេចតែវាថាដេញថ្លៃនេះ ដេញថ្លៃនោះ អត់បានទេ គឺកម្រិតកំណត់ នៃការចែកចាយយើងមិនចេះ តែយកសត្វឈឺមកចែកចាយនៅកម្ពុជា បាននោះទេនេះ ជាវិធាន ការច្បាប់ចំពោះមុខ ដែលយើងកំពុងតែមាន៕ (ដោយ)៖ ណារី


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?