បង្ក្រាប​ករណីជួញដូរគ្រឿង​ញៀន​​​ទ្រង់ទ្រាយធំ ជិត៤ គីឡូ​ក្រាម ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ករណីជួញដូរគ្រឿង​ញៀន​​​ទ្រង់ទ្រាយធំ ជិត៤ គីឡូ​ក្រាម ​

Published

on

នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ទម្ងន់ជិត៤ គីឡូ​ក្រាម នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ​ ​រាជធានីភ្នំពេញ។

របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤:​៣៥នាទី កម្លាំងជំនាញ(ក៧)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង វ័រ វុទ្ធ និងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើប អង្កេតស្រាវជ្រាវបង្ក្រាបករណី រក្សាទុក ជួញដូរនូវគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់​​ចោមចៅខណ្ឌពោធិ៍សែនជ័យ ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុល ភារ: ​ អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និងចាប់យក​វត្ថុតាង សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៣២៩៨.៥៤ក្រាម ៕

អត្ថបទ ៖ រ៉ាវុទ្ឋ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម