Connect with us

ព័ត៌មានជាតិ

​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​បានពង្រីកវិសាលភាពនៅទូទាំងប្រទេស

បានផុស

នៅ

ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវជនអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំបានពង្រីកវិសាលភាពនៅទូទាំងប្រទេស ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ​កូវីដ-១៩នៅក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ សីហានេះថា ការចាក់វ៉ាក់សាំងដល់កុមារ និងយុវជនអាយុចាប់ពី១២ឆ្នាំដល់ក្រោមអាយុ១៨ឆ្នាំបានបើកយុទ្ធនាព្រមគ្នាជាលើកដំបូងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅតាមរាជធានីខេត្តចំនួន៤រួមាន រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ និងខេត្តកោះកុង។ លោកស្រីបានបន្តថា រហូតមកដល់ពេលនេះការចាក់វ៉ាក់សាំងដល់កុមារបានពង្រីកវិសាលភាពនៅទូទាំងប្រទេសហើយដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មី ដែលតា។

លោកស្រី ឱ វ​ណ្ណឌីន បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុ សូមយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ ៣កុំ៣ការពារឱ្យបានត្រឹមត្រូវ ពេលនាំកូនមកចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស មានអាកុលជាប់ខ្លួន ដើម្បីរួមគ្នាកាត់ ផ្តាច់ការចម្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

ចាប់ពីថ្ងៃទី០១ រហូតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានចាក់វ៉ាល់សាំងដល់កុមារនិងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន៧០៣,០៦៧នាក់ ស្មើនឹង៣៥.៧៤ភាគរយធៀបនឹងគោលដៅ១,៩៦៦,៩៣១នាក់នៅទូទាំងប្រទេស និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន​១៦៤នាក់។

គួរបញ្ជាក់ថាក្រៅពីចាក់វ៉ាក់សាំងដល់កុមារ និងយុវជនអាយុពី១២ឆ្នាំដល់អាយុ១៧ឆ្នាំ ក្រុមគ្រូពេទ្យកំពុងមមាញឹកចាក់ដល់ក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបានចំនួន៨,៥៦៩,៧០២នាក់ ស្មើនឹង​៨៥.៧០ភាគរយធៀបនឹងគោលដៅ១០លាននាក់ ចាក់ដូសទី២បាន៧,៥៧៧,៩៦៨នាក់ និងចាក់ដូស​ទី៣ ឬដូសជំរុញបានចំនួន២០៥៤៣៥នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម