ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ ត្រា ប្រកាសជួយទិញផ្លែមៀនពីកសិករ ១០០០ តោន យកមកលក់តម្លៃខាតដើម
អ្នកឧកញ៉ា នៅប៉ុន្មាននាទីមុនេះ បានប្រកាសជួយទិញផ្លែមៀន និងផ្លែតាង៉ែន ចំនួន ១ ពាន់តោន (១០០០) យកមកដាក់លក់ក្នុងតម្លៃខាតដើមនៅផ្សារកសិផលឡេងណាវ៉ាត់ត្រា។

នៅលើផេកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានលើកឡើងថា ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់រូបលោក ហើយលោកមានចំណូល និងជីវភាពល្អក៏ដោយសារតែប្រជាកសិករ និងរាជរដ្ឋាភិបាល។


អ្នកឧកញ៉ាលើកឡើងថា “ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំសម្រេចជួយទិញមៀនឬតាង៉ែន ចំនួន ១០០០ តោន ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត់ត្រា ដោយលក់ក្នុងតម្លៃខាតដើម”។
អ្នកឧកញ៉ា បញ្ជាក់ថា លក្ខណ្ឌនៃការទិញ របស់លោក គឺទិញតែពីកសិករ ដាំលក្ខណៈគ្រួសារ ប៉ុណ្ណោះមិនទិញពីក្រុមហ៊ុននិងកសិដ្ឋានធំៗនោះទេ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជឿជាក់ថា ពុកម៉ែបងប្អូនទាំងអស់ សុទ្ធតែមានបំណងចង់ជួយជ្រុំជ្រែងប្រជាកសិករដែលកំពុងជួបប្រទះនូវការលំបាក ដោយសារជំងឺកូវីដ១៩ ដែលជាវិបត្តិទូទាំងពិភពលោក។ លោកលក់ចេញតែក្នុងតម្លៃ ១៩០០រៀល ក្នុងមួយគីឡូ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានសម្រេចឲ្យក្រុមការងារប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែត) ពីបងប្អូនប្រជាកសិករកំពុងជួបបញ្ហាកង្វះទីផ្សារ ខណៈផែ្លតាង៉ែតជាច្រើនតោននាំចេញទៅប្រទេសថៃត្រូវបានអាជ្ញាធរប្រទេសនេះបិទច្រកព្រំដែនមិនឲ្យនាំចូល៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី