ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជាប្តេជ្ញា ក្នុងការអភិវឌ្ឍនិងពង្រឹង ចំណងមិត្តភាពកម្ពុជា-ឥណ្ឌា
លោកស្រី វេជ្ជបណ្ឌិតដេវយ៉ានី ឧតុម ខូប្រ៊ាហ្គាដេ ត្រូវបានប្រោសព្រះរាជប្រទានចូលក្រាបថ្វាយបង្គំ និងគាល់ថ្វាយសារតាំង ចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីដ៏អធិកអធម នៅព្រះបរមរាជវាំងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវការស្វាគមន៍យ៉ាងរាក់ទាក់ជូនចំពោះលោកស្រី ខូប្រ៊ាហ្គាដេ និងមានព្រះរាជអង្ការំលឹកឡើងវិញនូវទំនាក់ទំនងដ៏ស៊ីជម្រៅ យូរអង្វែង និងស្ថិតស្ថេរ រវាងប្រទេសឥណ្ឌានិងប្រទេសកម្ពុជា ដែលមិនត្រឹមតែមាននៅក្នុងសម័យនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាកើតឡើង តាមរយៈទំនាក់ទំនងវប្បធម៌និងសាសនាផ្សារភ្ជាប់ជាច្រើនសតវត្សរ៍កន្លងមក។



ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌានិងកម្ពុជាលើគ្រប់វិស័យ ដូចជានយោបាយ វប្បធម៌ ការអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ ការកសាងសមត្ថភាព -ល-។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានកោតសរសើរជាពិសេស ចំពោះការងារអភិរក្សសម្បត្តិបេតិកភណ្ឌ ដែលឥណ្ឌាបាននិងកំពុងអនុវត្ត នៅប្រាសាទអង្គរវត្ត និង ប្រាសាទព្រហ្ម។
លោកស្រី ឯកអគ្គរដ្ឋទូត ខូប្រ៊ាហ្គាដេ Khobragade បាននាំយក ការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំនិងប្រជាជនឥណ្ឌាថ្វាយព្រះករុណានិងជូនប្រជាជនកម្ពុជា។ ជាមួយការសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសឥណ្ឌាជាមួយកម្ពុជា លោកស្រីបានទូលថ្វាយនូវការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការអភិវឌ្ឍនិងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លោកស្រី វេជ្ជបណ្ឌិត ខូប្រ៊ាហ្គាដេ Khobragade បានទូលថ្វាយបន្ថែមទៀតថា លោកស្រីនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីធ្វើឲ្យមិត្តភាពយូរអង្វែងរវាងឥណ្ឌានិងកម្ពុជាឈានដល់កម្រិតខ្ពស់មួយលើគ្រប់វិស័យ នៃកិច្ចសហប្រតិបត្តិការរបស់យើង។ លោកស្រីបានទូលថ្វាយទៀតថា ប្រទេសឥណ្ឌាមានកិត្តិយស និងថ្លែងអំណរគុណ ចំពោះការអនុញ្ញាតឲ្យឥណ្ឌាក្លាយជាប្រទេសដំបូង ក្នុងការជួយការអភិរក្សប្រាសាទអង្គរវត្ត ដែលជាការបញ្ជាក់ពីការផ្សារភ្ជាប់វប្បធម៌ដ៏ជ្រាលជ្រៅរបស់យើង ហើយការងារស្តារប្រាសាទនេះ ក៏បានបានផ្តល់ឱកាស ក្នុងការរុករកឡើងវិញ នូវបេតិកភណ្ឌដ៏សម្បូរបែប នៃអរិយធម៌និងវប្បធម៌ឥណ្ឌា។ ព្រះករុណាបានអបអរសាទរដល់លោកឯកអគ្គរដ្ឋទូត និងធានាផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញភារកិច្ចរបស់លោកស្រី។


មុនភារកិច្ចបច្ចុប្បន្ន លោកស្រីវេជ្ជបណ្ឌិត Devyani Khobragade ជាប្រធានគម្រោងកសាងសមត្ថភាព និងវប្បធម៌ /បេតិកភណ្ឌ នៃក្រសួងការបរទេសឥណ្ឌា ក្នុងឋានៈអគ្គនាយក (រដ្ឋបាលភាពជាដៃគូអភិវឌ្ឍន៍) ចាប់តាំងពីឆ្នាំ ២០១៩ ។ ក្នុងអំឡុងពេលអាជីពការទូតលោកជំទាវបានបម្រើការនៅទីក្រុងប៊ែរឡាំង អ៊ីស្លាម៉ាបាដនៃទីក្រុងរ៉ូម និងញូវយ៉ក។ នៅទីស្នាក់ការកណ្តាល នៅទីក្រុងញូវដេលី លោកជំទាវបានបម្រើការងារ នៅក្នុងផ្នែកជាច្រើននៃក្រសួងការបរទេស រួមមានប៉ាគីស្ថាន អាហ្គានីស្ថាន និងអ៊ីរ៉ង់ អឺរ៉ុបកណ្តាល ហិរញ្ញវត្ថុ ផ្នែកកុងស៊ុល លិខិតឆ្លងដែន ទិដ្ឋាការ និងនាយកដ្ឋានសហករណ៍សហព័ន្ធ។ លោកជំទាវអាចនិយាយភាសាអង់គ្លេស ម៉ារ៉ាធិន ហិណ្ឌូនិងអាល្លឺម៉ង់។
លោកស្រី វេជ្ជបណ្ឌិត Khobragade បានបោះពុម្ភរឿងខ្លីៗ ក៏ដូចជាសៀវភៅរឿងកុមារ ដែលមានប្រជាប្រិយមួយ គឺរឿង ដំណើរផ្សងព្រេងរបស់យុវជនអេមប៊ែក។ ក្រៅពីគ្រូបង្ហាត់យូហ្គា ដែលមានសញ្ញាប័ត្រនិងជាអ្នករត់ចម្ងាយ លោកជំទាវ ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងវិបស្សនាកម្មដ្ឋាននិងព្រះពុទ្ធសាសនា ផងដែរ៕
អត្ថបទ៖ វត្តី

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច