ព័ត៌មានជាតិ
ដឹងច្បាស់ហើយករណីភ្លើងឆាបឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែងនៅខណ្ឌដង្កោ
រោងម៉ាស៊ីនកិនស្រូវ មួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវបានភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបញ្ចេញរថយន្តពន្លត់អគ្គីភ័យជាង១០គ្រឿង ដើម្បីជួយអន្តរាគមន៍ នាវេលាម៉ោង ៩ និង៣៥នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា ទីតាំងដែលកើតហេតុគ្រោះអគ្គីភ័យ នេះ គឺជាឃ្លាំងសម្ងួតស្រូវ ដែលមានម្ចាស់ឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ ៤៣ឆ្នាំ ហើយមូលហេតុនៃការឆាបឆេះ គឺបណ្តាល មកពីភ្លើងចង្ក្រានសម្ងួតខ្ទាតចំសំបកបាវចាស់ៗ នៅក្បែរនោះ ទើបបង្កជាគ្រោះអគ្គីភ័យតែម្តង ។

សូមបញ្ជាក់ថា ទីតាំងដែលឆេះនេះ ជាប្រភេទសំណង់ ឃ្លាំងថ្មប្រក់ស័ង្កសី ទំហំ ៤០ម៉ែត្រ x ៧០ម៉ែត្រ។ សម្ភារៈខូចខាត រោងដាក់សំបកបាវទំហំ ៣ម៉ែត្រ x ២០ម៉ែត្រ (ពុំមានមនុស្សរងរបួស) ។
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ សមត្ថកិច្ចប្រើរថយន្ដពន្លត់អគ្គីភ័យ ពីការិល័យអគ្គីភ័យ ចំនួន៨គ្រឿង និងរថយន្តស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ចំនួន៣គ្រឿង ព្រមទាំងរថយន្តអគ្គីភ័យ ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ៕
អត្ថបទ ៖ រ៉ាវុទ្ធ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ