ព័ត៌មានជាតិ
យកសំណាកអាជីវករផ្សារ ៧ មករា ជាង ២០០ នាក់ លទ្ធផលអវិជ្ជមានទាំងអស់
អភិបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី ១៩ ខែសីហាន បានដឹកនាំមន្ត្រី និងអាជ្ញាធរសង្កាត់ ចុះពិនិត្យការចុះយកសំណាកប្រជាពលរដ្ឋ អាជីវករផ្សារ ៧ មករា ជាង ២០០ នាក់ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌួលគោក រាជធានីភ្នំពេញទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។

អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន បានបញ្ជាក់ឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលបានយកសំណាកនៅផ្សារ ៧មករានេះ មានចំនួនប្រមាណជាង២០០នាក់ ហើយការបង្កើតឱ្យមានការពិនិត្យយកសំណាកនេះ គឺដោយសារតែ មានបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់មានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta)។

លោក ឯក ឃុនដឿន បានមានប្រសាសន៍បន្តថា ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង
អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទួលគោក សហការជាមួយនឹងគ្រូពេទ្យ ចុះពិនិត្យយកសំណាក បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារខាងលើ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីបុគ្គលមួយទៅបុគ្គលមួយទៀត។

លោកឯក ឃុនដឿន បានបញ្ជាក់នៅរសៀលម៉ោងជាង១២នេះថា ក្រោយការពិនិត្យយកសំណាកពលរដ្ឋនិងអាជីវករជាង២០០នាក់នៅផ្សារ៧មករានេះ គឺអវិជ្ជាមានទាំងអស់៕ ដោយ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ