ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន បកស្រាយមូលហេតុចាក់វ៉ាក់សាំងដូសទី៣ធ្វើទុក្ខជាងដូសទី១ និងទី២
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានពន្យល់អំពីមូលហេតុចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញហើយមានប្រតិកម្ម ឬធ្វើទុក្ខជាចាក់ដូសទី១ និងទី២។
លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងដូសទី៣ គឺចាក់វ៉ាក់សាំង អាស្រ្តាហ្សេនីកា ដែលផលិតនៅប្រទេសអង់គ្លេសផង និងជាប្រភេទវ៉ាក់សាំងផលិតនៅជប៉ុនផង ដែលជាទូទៅសម្រាប់វ៉ាក់សាំងវាតែងតែមានប្រតិកម្មឆ្លើយតប អាស្រ័យទៅតាមប្រភេទនៃវ៉ាក់សាំងនីមួយៗ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “វ៉ាក់សាំងមួយចំនួនដែលផលិតតាមបែបបុរាណក៏មានប្រតិតកម្មដែរ។ ដោយឡែកវ៉ាក់សាំងនេះ ជាវ៉ាក់សាំងដែលគេប្រើប្រាស់នូវវីរុសដើម្បីយកមកអភិវឌ្ឍឱ្យចេញជាវ៉ាក់សាំង។ ដូច្នេះប្រតិកម្មរបស់វាក៏ត្រូវតែកើតមានដែរ។ ហើយការណ៍ដែលមានប្រតិកម្មដូចជាក្ដៅខ្លួន ឈឺមួយចំហៀងខ្លួន ឈឺក្បាល ក្អួត និងឈឺពោះជាដើម”។
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា ប្រតិកម្មនេះជារឿងធម្មតារបស់វ៉ាក់សាំងតែប៉ុណ្ណោះ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ។ ការចេញនូវសញ្ញានេះ មានន័យថា វ៉ាក់សាំងកំពុងតែធ្វើការជាមួយសរីរាង្គដើម្បីឱ្យស្គាល់គ្នា ហើយប្រសិនបើថ្ងៃក្រោយ មានវីរុសប្រភេទហ្នឹងចូលទៅក្នុងសរីរាង្គ នោះកោសិកាត្រូវចេញទៅវ៉ៃទប់។
លោកស្រី ឱ វណ្ណឌីន បានពន្យល់បន្ថែមថា៖ “រោគសញ្ញាខាងលើនេះ នឹងអាចបាត់ទៅវិញ ក្នុងរយៈពេល២៤ម៉ោង ៤៨ម៉ោង អ្នកខ្លះយ៉ាងយូរ៧២ម៉ោង ឬ៣ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលខ្ញុំណែនាំបន្តទៀតនេះ ប្រសិនបើបងប្អូនមានការថប់ដង្ហើម សូមប្រញាប់ជួបជាមួយគ្រូពេទ្យ ជួយផ្ដល់មតិយោបល់ ឬព្យាបាល កុំសំងំនៅផ្ទះ ព្រោះពេលខ្លះពេលវ៉ាក់សាំងចូលទៅធ្វើឱ្យមិនត្រូវគ្នាជាមួយសរីរាង្គ”។
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ដដែលនេះ បានបញ្ជាក់ថា ចំពោះដែករណីប្រតិកម្មខាងលើនេះមានតិចណាស់ ក្នុង១លាននាក់ គឺមានតែ ២ ឬ៣នាក់ទេ។ បើមានអាការៈឈឺក្បាល ឬក្ដៅខ្លួនអីជាដើមនោះ គេអាចនៅផ្ទះបាន ដោយលេបថ្នាំប៉ារ៉ាសេតាម៉ុល១ថ្ងៃ៣គ្រាប់ ព្រឹក ថ្ងៃ ល្ងាច។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានអ្នកណាម្នាក់មានបញ្ហានេះនៅឡើយទេ។
គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៨ ខែសីហានេះ កម្ពុជាបានអនុវត្តយុទ្ធធានការចាក់វ៉ាក់សាំងកូវីដ១៩ ដោយទទួលបានលទ្ធផល៨៥.៧០%ធៀបនឹងគោលដៅ១០លាននាក់ចំពោះអ្នកមានអាយុពី១៨ឆ្នាំឡើងទៅ និង៣៥.៧៤%ធៀបនឹងគោលដៅ ១,៩៦៦,៩៣១នាក់ចំពោះកុមារអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ។ ក្នុងនោះ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងដូសទី៣រួចហើយ មានចំនួន ៣៥៧,៨៩៧នាក់ ក្នុងនោះស្រីមានចំនួន ១១៨,០៥៣នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់