Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅភូមិគិរីអភិវឌ្ឍន៍ សំណូមពរឱ្យអាជ្ញាធរ​ជួយដោះស្រាយឱ្យមាន​ទឹកភ្លើងប្រើប្រាស់

បានផុស

នៅ

ភូមិគិរីអភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ គឺជាភូមិបង្កើតថ្មីបាន៦ឆ្នាំហើយ ដែលអាជ្ញាធរស្រុក និងខេត្តបានជ្រើសរើសប្រជាពលរដ្ឋក្រីក្រកំរិត១ ជាង ២០០ គ្រួសារ នៅក្នុងឃុំឈានឡើងមកប្រមូលផ្តុំចាប់ឆ្នោត ចែកដីសម្បទានសង្គមកិច្ច សង់លំនៅឋាន ចែកដីស្រែចំការឲ្យពួកគាត់រស់នៅបង្កើតជាភូមិថ្មីមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុ សុវណ្ណ មេភូមិគិរីអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០ ២១ នេះបាននិយាយឱ្យដឹងថា ភូមិគីរីអភិវឌ្ឍន៍ គឺជាភូមិថ្មីមួយដែលបានកើតឡើងនៅក្នុង ឆ្នាំ២០១៥ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២៣៨ គ្រួសារ ស្មើនឹង ១.១៤១ នាក់ , មុខរបរភាគច្រើនគឺធ្វើស្រែនិងចម្ការ។

សមិទ្ធិផលនៅ ក្នុងភូមិមកដល់ពេលនេះរួមមាន សាលាបឋមសិក្សាគីរីអភិវឌ្ឍន៍១ ខ្នងមាន ៥ បន្ទប់ មានសិស្សានុ សិស្សប្រមាណ ៨០ នាក់ មានគ្រូបង្រៀន ៥ នាក់ មានប៉ុស្តិ៍សុខភាព ១ ខ្នង មានទីស្នាក់ការភូមិ១​ខ្នង នឹងមានហេដ្ឋារច នាសម្ព័ន្ធផ្លូវលំ ខ្វែងនៅក្នុងភូមិមួ យចំនួនផងដែរ។

ដោយឡែកនៅអំឡុងឆ្នាំ២០១៣ អង្គការជំនួយព្រះវិហារនៃប្រទេសហ្វាំងទ្បង់បានជួយកសាងទំនប់ទឹកនិងទ្វារទឹកមួយកន្លែង។

នៅក្នុងឆ្នាំ២០២០ អង្គការឡាសិតបានជួយកសាងទំនប់ស្ទាក់ទឹកភ្លៀងមួ យកន្លែងជូនសហគមន៍ ភូមិគិរីអភិ វឌ្ឍន៍ដែលមានប្រវែង ១៦២ ម៉ែត្រ និងសំណង់សិល្បការ្យ ៣ កន្លែងគាំទ្រថវិកាដោយ រាជរដ្ឋាភិបាល និងធនាគារពិភពលោក។

ប៉ុន្តែដោយសារការបម្រែបម្រួលអាកាសធាតុ របបទឹកភ្លៀងមិនសំបូរមកដល់ពេលនេះ ទំនប់ស្ទាក់ទឹកនិងទំន ប់បង្ហៀរទឹកខាងលើនេះ ពុំមានទឹកស្តុបទុកគ្រប់គ្រាន់ សម្រាប់ចែកចាយស្រោចស្រពដីស្រែចំការរបស់ប្រជាពលរដ្ឋក្នុងភូមិបានឡើយ ។

ចំណែកទឹកអណ្ដូងលូ ឬអណ្ដូងបុកសម្រាប់ប្រើប្រាស់តាមគ្រួសារវិញក៏មានការខ្វះខាតដែរ ព្រោះប្រភពទឹកជ្រៅ ជីកឬខួងអណ្ដូងមិនចេញទេ។

កន្លងមកការប្រើប្រាស់ទឹកប្រលបានតែទឹកនៅតាមស្រះក្នុងរដូវ ភ្លៀងខែវស្សាតែប៉ុណ្ណោះ។ ម្យ៉ាងទៀតភ្លើងអគ្គិសនីក៏មិនទាន់តភ្ជាប់ចូលមកដល់ក្នុងមូលដ្ឋាន ភូមិគិរីអភិវឌ្ឍន៍នៅ​ឡើយដែរ។

លោកមេភូមិគិរីអភិវឌ្ឍន៍ បានបញ្ជាក់ទៀតថា ប្រសិនបើភូមិគីរីអភិវឌ្ឍន៍មានប្រភពទឹកទំនប់ស្តុបទុកប្រើប្រា ស់គ្រប់គ្រាន់ និងមានអគ្គិសនីប្រើប្រាស់បរិបូរវិញនោះ ភូមិគិរីអភិវឌ្ឍន៍ដែលសំបូរដោយព្រៃភ្នំក្រមថ្ម ពិតជាក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដ៏ល្អប្រណិត ដែលអាចឱ្យភ្ញៀវទេសចរណ៍មកលេងកំសាន្តច្រើនជាមិនខាន។

អាស្រ័យហេតុនេះក្នុងនាមអាជ្ញាធរភូមិតំណាងឲ្យប្រជាពលរដ្ឋ ២៣៨ គ្រួសារគោរពស្នើសុំអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធ មេត្តាជួយដោះស្រាយនូវកង្វះខាតខាងលើនេះ ជូនប្រជាពលរដ្ឋភូមិគិរីអភិវឌ្ឍន៍ដែលទើប នឹងបង្កើតថ្មីនេះដោយអនុគ្រោះ ៕ ដោយ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម