ព័ត៌មានជាតិ
រៀបចំមណ្ឌលចត្តាឡីស័ក អ្នកពាក់ព័ន្ធកូវីដ នៅក្រសួងសាធារណការ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក ស្ថិតនៅបរិវេណទីស្ដីការក្រសួងសម្រាប់ដាក់បុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា ដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ធ្វើចត្តាឡីស័ក។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែសីហានេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងបានរៀបចំមណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណទីស្ដីការក្រសួង សម្រាប់មន្រ្តីនិងបុគ្គលិកដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ជាយថាហេតុណាមួយ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ និងទីកន្លែងសមរម្យសម្រាប់ការធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានដែលខ្លួនកំពុងរស់នៅ។
មណ្ឌលចត្តាឡីស័កនេះរៀបចំឡើងត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលមានបំពាក់គ្រែស្នាក់នៅចំនួន៥០ មានបណ្ដាញទឹកស្អាត អគ្គិសនី មានបន្ទប់អនាម័យសមរម្យ និងការផ្ដល់ជូនអាហារ ៣ ពេល (ព្រឹក-ថ្ងៃ-ល្ងាច) ព្រមទាំងផ្ដល់ជូនការធ្វើតេស្តរហ័ស(Rapid Test) ដល់អ្នកធ្វើចត្តាឡីស័ក តាមពេលវេលាដែលកំណត់ទៀងទាត់ផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ