ព័ត៌មានជាតិ
ក្រសួងកសិកម្ម កំពុងខិតខំពង្រីកបើកទីផ្សារ ជាមួយគណៈកម្មាធិការសេដ្ឋកិច្ចអឺរុប-អាស៊ី
លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា នាព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០២១ លោកទទួលបានការអនុញ្ញាតពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយក្រសួងពាណិជ្ជកម្ម ដើម្បីបញ្ចូលធាតុចូល ក្នុងកិច្ចរៀបចំសេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈកម្មាធិការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។
បើតាមលោក ហ៊ាន វណ្ណហន នៅក្នុងកិច្ចប្រជុំនោះ លោកបានស្នើសុំបញ្ចូល ទី១, បង្កើតអនុស្សារណៈនៃការយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការ TBT ( របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម) និង SPS (អនាម័យ និងភូតគាមអនាម័យ) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយគណៈកម្មាធិការសេដ្ឋកិច្ចអឺរុប-អាស៊ី។ ទី២, បង្ហាញជូនគណៈកម្មាធិការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីនូវ ប្រភេទ និងបរិមាណផលិតផលកសិកម្ម រាប់ទាំងកៅស៊ូធម្មជាតិ ដែលមានសក្តានុពលក្នុងការកែច្នៃ និងនាំចេញ និងក្រុមហ៊ុនធំៗ ដែលកំពុងធ្វើការនាំចេញកសិផលនៅកម្ពុជា។
លោក ហ៊ាន វណ្ណហន បានឲ្យដឹងដែរថា កិច្ចប្រជុំរវាងកម្ពុជា ជាមួយគណៈកម្មាធិការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដើម្បីសម្រេចលើសេចក្តីថ្លែងការណ៍រួមនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤