ព័ត៌មានជាតិ
អគាររដ្ឋបាលក្រុងបូកគោនឹងលេចចេញរូបរាងឆាប់ៗ ក្នុងទំហំដីជិត ៥ ហិកតា
អគារដ្ឋបាលក្រុងបូកគោ ដែលទើបតែបង្កើតថ្មី នឹងលេចចេញរូបរាង ឆាប់ៗ ស្ថិតនៅជិតចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវចូលរមណីយដ្ឋានភ្នំបូកគោ ក្នុងទំហំដីជិត ៥ ហិកតា ភូមិបឹងទូក សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពីលោក ឡេង វិបុល នាយករដ្ឋបាលក្រុងបូកគោ។
លោក ឡេង វិបុល បញ្ជាក់ថា គណៈកម្មការអន្តរក្រសួង មហាផ្ទៃ កំពុងតែពន្លឿនគិតគូបញ្ហានេះ ខណៈដំណើរការសាងសង់មិនទាន់ចាប់ផ្ដើមនៅឡើយនោះទេ។ លោកបញ្ជាក់ថា លោកមិនទាន់មានព័ត៌មានលម្អិតជុំវិញគម្រោងថវិកានៅឡើយ គ្រាន់តែដឹងថា ទីតាំងអគារស្ថិតក្នុងភូមិបឹងទូក សង្កាត់បឹងទូក ក្រុងបូគោ។
មន្ត្រីរដ្ឋបាលក្រុងដដែលរូបនេះ បញ្ជាក់ថា ដំណើរការបន្ទាន់ នៃការសាងសង់អាស្រ័យទៅដោយការគាំទ្រ នឹងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងថ្មី៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់