ព័ត៌មានជាតិ
ទឹកប្រាក់ជាង១លានដុល្លារ បានជួយកសិករពង្រីកមុខរបរចិញ្ចឹមត្រី
លោក គាត សុឃីម អ្នកគ្រប់គ្រងសេវាហិរញ្ញវត្ថុបានអះអាងថា ចាប់តាំងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន បានសហការជាមួយគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាព ពាណិជ្ជកម្មនៅកម្ពុជា (ខាស់) មក បានផ្ដល់ទុនទៅឲ្យកសិករចំនួន៥៤គ្រួសារ ដែលមានប្រាក់កម្ចីសរុបចំនួន១.១៨៣.៧៥០ដុល្លារ ដើម្បីពង្រីកអាជីវកម្ម។

ការបញ្ជាក់របស់លោក គាត សុឃីម បានធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយអង្គការទស្សនៈពិភពលោក សហការជាមួយសមាគមវារីវប្បករកម្ពុជា និងកសិករចិញ្ចឹមត្រី ព្រមទាំងអ្នកកែច្នៃត្រី កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធពីចំងាយ (ប្រព័ន្ធតេលេក្រាម Telegram) ដែលសិក្ខាសាលានោះផ្តោតសំខាន់លើសុវត្ថិភាពចំណីអាហារ ព័ត៌មានទីផ្សារចែករំលែក ផ្សារភ្ជាប់ជាមួយសេវាកម្មហិរញ្ញវត្ថុ មានទិសដៅអោយអាជីរករយើងទាំងអស់ផ្តោតសំខាន់រឿងអនាម័យក្នុងការកែច្នៃ ព័ត៌មានទីផ្សារត្រឹមត្រូវ និងសេវាកម្មហិរញ្ញវត្ថុផ្លូវការ។
លោក គាត សុឃីម អះអាងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន បានធ្វើកិច្ចសហការរយៈពេលជិតមួយឆ្នាំហើយ ដោយចាប់ផ្ដើមពីខែមករា ឆ្នាំ២០២១ ហើយគោលបំណង ដើម្បីផ្ដល់ជាទុនបង្វិលទៅដល់កសិករ ដែលចិញ្ចឹមត្រី និងអ្នកទិញ លក់ត្រីជាដើម ហើយក្នុងនោះក៏មានអ្នកទិញចំណីត្រី ទិញពូជត្រីផងដែរ ដែលពួកគាត់អាចដាក់សំណើមកខាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

បើតាមលោក គាត សុឃីម ទីតាំងដែលបានធ្វើកន្លងមកមាន៦ ខេត្ត គឺខេត្តកណ្ដាល កំពង់ធំ កំពង់ចាម សៀមរាប ពោធិ៍សាត់ និងបាត់ដំបង។ លោកថា គម្រោងដែលខាងចម្រើនផ្ដល់មានរហូតដល់៤ម៉ឺនដុល្លារ ដែលមានរយៈពេលរហូត៤៨ខែ ឬ៤ ឆ្នាំ ហើយអត្រាការប្រាក់ទាបបំផុត០,៩៥ និងខ្ពស់បំផុត១.៥ ភាគរយ។
ដោយឡែកទាក់ទងបរិមាណត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា លោក ជេត ភីរម្យ អ្នកដឹកនាំបច្ចេកទេសសមាគមវារីវប្បករម្មកម្ពុជាបានអះអាងថា សមាគមមានសមាជិកចំនួន៣០០គ្រួសារ តែមិនមានទិន្នន័យគ្រប់គ្រាន់ទេ មានតែខាងជលផលទេ ដែលដឹងច្បាស់។ នៅក្នុងកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍វារីវប្បកម្មកន្លងមក លោកក៏បានជជែកគ្នាដែរថា គួរតែឱ្យមានទិន្នន័យពិតប្រាកដមួយជៀសវាងកុំឲ្យមានភាពមិនច្បាស់លាស់។

ទាក់ទងបញ្ហានេះដែរ លោកស្រី កែវ យ៉ាដា អនុប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមវារីវប្បករកម្ពុជាបានថ្លែងថា សមាគមវារីវប្បករម្មកម្ពុជា បានចងក្រងនឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ចាប់ដៃគូ ដើម្បីដំណើរការវារីវប្បកម្មនៅប្រទេសកម្ពុជាឲ្យមានការរីកចម្រើន ហើយដើម្បីឲ្យការងារនេះរីកចម្រើនទៅមុខ យើងត្រូវរួបរួមគ្នា ដើម្បីលើកកម្ពស់ការវិស័យទាំងមូល។
បើតាមលោកស្រី កែវ យ៉ាដា នៅក្នុងសមាគមនេះ មានការចងក្រង ទាំងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងនោះក៏មានអង្គការសមាគមនានាផងដែរ គឺដើម្បីធ្វើកិច្ចសហប្រតិបត្តិការគ្នាចាប់ដៃគ្នា អនុវត្តធ្វើយ៉ាងណាឲ្យត្រឹមត្រូវតាមច្បាប់ ហើយការធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូឯកជន ដូចជាមីក្រូហិរញ្ញវត្ថុជាដើមនេះ គឺដើម្បីលើកកំពស់មុខរបររបស់សមាជិក នៃសមាគម។ ក្នុងនោះ ក៏មានការចូលរួមពីបងប្អូនវារីវប្បករ ដែលមានអ្នកចិញ្ចឹមត្រី អ្នកផលិតកូនត្រី ពូជត្រី អ្នកលក់កូនត្រី និងអ្នកកែច្នៃផលិតផលត្រី ព្រមទាំងអ្នកលក់ដូរគ្រប់ប្រភេទ។

គួររំលឹកថា អង្គការទស្សនៈពិភពលោក នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ សហការជាមួយសមាគមវារីវប្បករកម្ពុជា រៀបចំសិក្ខាសាលាតាមប្រព័ន្ធពីចំងាយ (ប្រព័ន្ធតេលេក្រាម Telegram) ជាមួយកសិករចិញ្ចឹមត្រី និងអ្នកកែច្នៃត្រី ដោយផ្តោតសំខាន់លើសុវត្ថិភាពចំណីអាហារ ព័ត៌មានទីផ្សារចែករំលែក ដោយសមាគមវារីវប្បករ ផ្សារភ្ជាប់ជាមួយសេវាកម្មហិរញ្ញវត្ថុ ដោយមានទិសដៅអោយអាជីរករយើងទាំងអស់ផ្តោតសំខាន់រឿងអនាម័យក្នុងការកែច្នៃ ព័ត៌មានទីផ្សារត្រឹមត្រូវ និងសេវាកម្មហិរញ្ញវត្ថុផ្លូវការ។

គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា នឹងផ្តល់ជាការយល់ដឹងជាក់លាក់អំពីសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើនចំពោះកសិករចិញ្ចឹមត្រី អ្នកកែច្នៃត្រី អ្នកភ្ញាស់កូនត្រី អ្នកផ្គត់ផ្គង់ចំណី ដោយធ្វើអោយពួកគាត់មានភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងប្រើវេទិការនេះការពិភាក្សារកដំណោះលើផលលំបាកកន្លងមក។

បើតាមអង្គការទស្សនៈពិភពលោក សេវាកម្មហិរញ្ញវត្ថុមានគោលដៅជួយសហគ្រាសខ្នាតតូច និងមធ្យមផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចរបស់ពួកគាត់ដោយផ្តល់អោយ ជាចំណេះ ជំនាញ លើសេវាហិរញ្ញវត្ថុឈានដល់ការបង្កើនទំហំប្រាក់ចំណូលរបស់ពួកគាត់។ ដើម្បីជាការឆ្លើយតបជាមួយស្ថានភាពកូវីដ១៩ អង្គការទស្សនៈពិភពលោក និងសមាគមវារីវប្បករកម្ពុជាចូលរួមគាំទ្រជីវភាពវារីវប្បករក្នុងការបន្សាំខ្លួនទៅនឹងស្ថានភាពដ៏លំបាកនេះ ដោយហិរញ្ញវត្ថុជាសេវាកម្មមួយដ៏សំខាន់៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី