Connect with us

ព័ត៌មានជាតិ

អ្នកស្រី បែន សុធា​រី ម្ចាស់​សិប្បកម្ម​នំ​បញ្ចុក​សំណូមពរ​ឯកឧត្តម​កើត រិ​ទ្ធ​និង​តុលាការ​កំពូល​សើរើ​រឿងក្តី​ឡើងវិញ

បានផុស

នៅ

ភ្នំពេញ ៖ អ្នកស្រី បែន សុធា​រី ម្ចាស់​សិប្បកម្ម​នំ​បញ្ចុក​នៅ​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ នា​ថ្ងៃទី​១៩​សីហា​នេះ បាន​សំណូមពរ​ដល់​ឯកឧត្តម​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង តុលាការ​កំពូល​សើរើ​សំណុំរឿង​និង​បើកសវនាការ​ឡើងវិញ ព្រោះ​នៅពេល​២​នាក់​បងប្អូន​ប្តឹងផ្តល់​គ្នា​គ្មាន​ឈ្មោះ​គាត់​នៅក្នុង​វិវាទ​នោះទេ​?​ហេតុ​អី​តុលា​ការយក​ដី​គា​ត់ទៅ​បែងចែក​ដល់​ភាគី​ទំនាស់​គ្នា​ទាំង​២​នាក់​នោះ​ទៅវិញ​។

អ្នកស្រី​បាន​សំណូមពរ​នាពេលនេះ បន្ទាប់ពី​តុលាការ​កំពូល​បាន​ចេញ​សាលដីកា​យក​ដី​ពុំដែល​មាន​ទំនាស់​សោះ នៅ​សុខៗ​យក​ដី​គាត់​ជាង​២​ម៉ឺន​ម៉ែត្រ​ការេ ទៅឱ្យ​ភាគី​ចាញ់ក្តី​ម្នាក់​ជា​ប្អូន ហើយ​ដី​ទំនាស់​គ្នា​ជាង​២​ហិកតា​ដែលមាន​ព្រំ​ជាប់​គ្នា តុលាការ​បានប្រគល់​ទៅឱ្យ​ភាគី​អ្នក​ឈ្នះក្តី​ជា​បង និង សំណូមពរ​ដល់​ក្រសួងយុត្តិធម៌​និង​តុលា​ការធ្វើ​កោសល្យ​វិច័យ​លើ​ឯកសារ​ភាគី​ទាំងអស់ ដើម្បី​រកមុខ​មន្ត្រី​ខិលខូច ទល់នឹង​អភិក្រម​ទាំង​៥​របស់​សម្តេច ធ្វើឱ្យមាន​យុត្តិធម៌​សង្គម​ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី​បែន សុធា​រី បាន​បន្តថា ឈ្មោះ​វូ សេង​គ្រី​(​ភាគី​ទំនាស់​)​បញ្ជាក់ថា​ដី​គាត់​អត់​មាន​ពាក់ព័ន្ធ​ទេ ដូចនេះ​ដី​ដែល​តុលា​ការចែក​ទៅឱ្យ​ភាគី​ទំនាស់ ស្ថិតនៅ​ចំណុច​ណា​?​សូម​តុលា​ការជួយ​ចង្អុលបង្ហាញ​ទីតាំង​នោះ​ផង។

អ្នកស្រី​ក៏បាន​សំណូមពរ​ឱ្យ​តុលាការ​កំពូល​មេត្តា​សើរើ​ឡើងវិញ ព្រោះ​ភាគី​ខាង​ឈ្មោះ​វូ សេង​គ្រី ពុំមាន​ភស្តុតាង​នោះទេ ពួកគាត់​២​នាក់​ប្តី​ប្រពន្ធ​បំភាន់​ភ្នែក​តុលាការ​ថា​មាន​ដី​ជាង​៤​ម៉ឺន​ម៉ែត្រ​ការេ នៅក្នុង​ទំនាស់​គឺ​តាម​ការចង្អុលបង្ហាញ ។​តាមពិត​ដី​ទំនាស់​មានតែ​ជាង​២​ម៉ឺន​ម៉ែត្រ​ការេ​ទេ ហេតុនេះហើយ​ទើប​ធ្វើឱ្យ​តុលាការ​មានការ​យល់ច្រឡំ កាត់​យក​ដី​គាត់​ជាង​២​ម៉ឺន​ម៉ែត្រ​ការេ​ចូលទៅក្នុង​ដី​ទំនាស់​។

​ជុំវិញ​ការធ្វើ​ប្លង់ដី​កាលពីពេល​ថ្មីៗ​នេះ អ្នកស្រី​បែន សុធា​រី​បញ្ជាក់ថា «​កូន​កើតមុន​ម៉ែ ឈ្មោះ​វូ សេង​គ្រី​បានធ្វើ​ប័ណ្ណ​កាន់កាប់​ដី​គ្រប​លើដី​ខ្ញុំ​និង​ដី​អ្នក​ផ្សេងទៀត​នៅ​ច្រកចូល​ដែល​អត់​មាន​រឿងក្តី​សោះ នៅ​មុនពេល​អនុវត្ត​សាលដីកា​បែបនេះ តើ​ស្ថាប័ន​ពាក់ព័ន្ធ​គិត​យ៉ាងម៉េច​?»​។ អ្នកស្រី​ក៏​សំណូមពរ ឱ្យ​តុលា​ការធ្វើ​កោសល្យ​ពិច័យ​លើ​ឯកសារ​ភាគី​ទាំងអស់ ដើម្បី​រកមុខ​មន្ត្រី​ខិលខូច ទល់នឹង​អភិក្រម​ទាំង​៥​របស់​សម្តេច ធ្វើឱ្យមាន​យុត្តិធម៌​សង្គម​ឡើងវិញ។

គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី​១៧​សីហា​កន្លងទៅនេះ អ្នកស្រី លាង ញឹ​ប ដែលជា​ភាគី​ឈ្នះក្តី​ត្រូវ​តុលាការ​កំពូល​កាត់​យក​ដី​អ្នកស្រី​បែន សុធា​រី​ជាង​២​ម៉ឺន​ម៉ែត្រ​ការេ​ធ្វើជា​កម្មសិទ្ធិ​បានបង្ហាញ​ភស្តុតាង​ថា ដំបូង​ដី​ជាង​២​ហិកតា​ដែលមាន​ទំនាស់ ជា​ដី​របស់គាត់​កាន់កាប់​បន្ត​ពី​ប្តី​របស់គាត់​ទិញ​ពី​ឈ្មោះ​ចាប ឌឿ​ន​និង​ឈ្មោះ​រស់ អយ , ក្រោយមក​ឈ្មោះ​សាយ សារិន ហៅ​តុង​(​ប្តី​) និង ប្រពន្ធ​ឈ្មោះ​វូ សេង​គ្រី​(​ត្រូវជា​បងស្រី​របស់គាត់​)​បាន​ប្តឹង​យក​ដី​គាត់​ជាង​២​ហិកតា​ទៅ​សាលាដំបូង។ ដោយសារតែ​សាលាដំបូង​ឱ្យ​គាត់​ឈ្នះ ហើយ​បាន​បដិសេធ​មិន​ទទួលស្គាល់​បណ្តឹង​ឈ្មោះ​សាយ សារិន​និង​ឈ្មោះ​វូ សេង​គ្រី ក៏បាន​ប្តឹងទៅ​សាលាឧទ្ធរណ៍​។

អ្នកស្រី លាង ញឹ​ប បន្តថា សាលាឧទ្ធរណ៍​ក៏បាន​កាត់ក្តី​ដី​ទំនាស់​នៅ​ចំណុច​(B)​ជា​ពីរ គឺ​ជាង​មួយ​ម៉ឺន​ម៉ែត្រ​ការេ​ឱ្យទៅ​លោកស្រី និង ពាក់កណ្តាល​ទៀត​ជាង​មួយ ម៉ឺន​ម៉ែត្រ​ការេ​ឱ្យទៅ​ឈ្មោះ​សាយ សារិន ហៅ​តុង​(​ប្តី​) និង ប្រពន្ធ​ឈ្មោះ​វូ សេង​គ្រី ។ ដោយសារតែ​គាត់​មិន​សុខចិត្ត ព្រោះ​ដី​គាត់​មាន​ឯកសារ ភស្តុតាង និង សាក្សី​ត្រឹមត្រូវ​ទើប​មានការ​ប្តឹង​បន្តទៅ​តុលាការ​កំពូល ហើយ​ឈ្មោះ​វូ សេង​គ្រី បាន​បោះ​ពាក្យសំដី​ថា​«​សាលាឧទ្ធរណ៍​កាត់​ឱ្យ​ពាក់កណ្តាល​មិន​យក ចាំមើល​អញ​យក​ទាំងអស់»។

អ្នកស្រី លាង ញឹ​ប បន្តថា ដូច​ពាក្យ​គាត់​និយាយ​មែន នៅ​តុលាការ​កំពូល​បានចេញ​សាលដីកា​សម្រេច​ឱ្យ​ដី​ទំនាស់​ជាង​២​ហិកតា​ទៅឱ្យ​ឈ្មោះ​សាយ សារិន និង ប្រពន្ធ​ឈ្មោះ​វូ សេង​គ្រី ធ្វើជា​កម្មសិទ្ធិ និង ដី​ជាង​២​ហិកតា​របស់​ឈ្មោះ​បែន សុធា​រី ឱ្យមក​គាត់​(​លាង ញឹ​ប​)​ជា​កម្មសិទ្ធិ ហើយ​ការសម្រេច​នេះ គាត់​មិន​ទទួលយក​នោះទេ ព្រោះ​ដី​នេះ​ក្មួយ​(​បែន​សុធា​រី​)​គាត់​បាន​កាន់កាប់​និង​មាន​ប្លង់រឹង​ត្រឹមត្រូវ​។

ដូច្នេះហើយ​ទើប​លោកស្រី បែន សុធា​រី ម្ចាស់​សិប្បកម្ម​នំ​បញ្ចុក​សុំ​ឲ្យ​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​តុលាការ​កំពូល​សូមមេត្តា​សើរើ​រឿងក្តី​នេះ​ឡើងវិញ​និង​សំណូមពរ​ឲ្យ​តុលាការ​កំពូល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅលើ​ឯកសារ​ភាគី​ទំនាស់ ទាំងអស់​ទើប​រក​ការពិត​ឃើញ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១៣ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១៤ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម