Connect with us

ព័ត៌មានជាតិ

ស្ថាន​អគ្គ​កុងស៊ុល នាំយក​ស្បៀងអាហារ​ជូន​ពលករ​ខ្មែរ នៅ​ចំការ​អំពៅ និង​រោងចក្រ​ស្ករស នៅ​ប្រទេស​ថៃ​

បានផុស

នៅ

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង នា​ល្ងាច​ថ្ងៃទី​១៩ ខែសីហា នេះ​ថា នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ស្ថាន​អគ្គ​កុងស៊ុល​បាន​នាំយក​ស្បៀងអាហារ ទៅ​ប្រគល់ជូន​ដល់ដៃ​សំរាប់​ពលករ និង​កម្មករ​ខ្មែរ នៅ​ចំការ​អំពៅ និង​រោងចក្រ​ស្ករសរ នៅក្នុង​ប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក កុយ គួ​ង ស្បៀងអាហារ​ទាំងនោះ រួមមាន អង្ករ មី​កញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ទឹក​សី​អ៊ីវ ម៉ាស់ អា​កល់ ថ្នាំ​គ្រុនក្តៅ ថ្នាំ​ក្អក និង​សេ​រ៉ូ​ក្តៅខ្លួន​កូនក្មេង ព្រមទាំង​បាយ​ឆា​១០០ ប្រអប់​ទឹក​សិទ្ធ​១០០​យួរ​។

លោក កុយ គួ​ង អះអាងថា ក្នុងពេល​ចុះ​ជួប​ពលករ​ទាំងនោះ លោក​អគ្គ​កុងស៊ុល​បាន​ជួប​ជាមួយ​អភិបាលស្រុក​វ​ឌ្ឍ​នា​នៈ​ខន ប្រធាន​មន្ទីរ​ពេទ្យ​ស្រុក ប្រធាន​មន្ទីរ​ការងារ​ស្រុក និង​បាន​ផ្តាំផ្ញើ​អោយ​អាជ្ញាធរ​ជួយ​យកចិត្តទុកដាក់​ដល់ក​ម្មករ​ខ្មែរ ដែល​កំពុងធ្វើការ​ងារ​ជា​កម្មករ​ចំការ​អំពៅ និង​កម្មករ​រោងចក្រ​ស្ករស ដែល​កំពុងស្ថិត​ក្នុងកា​រ​បិទ​ខ្ទប់​នៅ​តំបន់​នោះ​ចំនួន​ជាង​៨៧​នាក់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៧ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៨ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម