Connect with us

ព័ត៌មានជាតិ

មកដឹងពីចំនួនមនុស្សចាស់ដែលមានអាយុ១០០ឆ្នាំឡើង នៅកម្ពុជា

បានផុស

នៅ

​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​ មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​១៦លាន​នាក់ ​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ដែលមាន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​មាន​ប្រមាណ​១០​លាន​នាក់​ និង​អាយុ​ចាប់ពី​១២​ដល់​១៧​ឆ្នាំមាន​ប្រមាណ​ជិត​២​លាន​នាក់​។ ក្រៅពីនេះ​ជា​ក្រុមមនុស្ស​ដែលមាន​អាយុ​ក្រោម​១១​ឆ្នាំ​និង​អាយុ​លើសពី​១០០​ឆ្នាំ​ឡើងទៅ។​

បើ​យោងតាម​ទិន្នន័យ​ប្រជាសាស្ត្រ​លទ្ធផល​ជំរឿន​ប្រជាជន​ឆ្នាំ២០១៩​របស់​ក្រសួងផែនការ​បានឱ្យដឹង​ថា​ប្រទេស​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​លើសពី​១០០​ឆ្នាំ​ឡើងទៅ​ មាន​ចំនួន​៣,១៤៣​នាក់​ ប្រុស​១,៣៣០​នាក់ ​និង​ស្រី​១,៨១៣នាក់​ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ច្រើនជាងគេ​។​

ក្នុងចំណោម​អ្នកមាន​អាយុ​លើស​១០០​ឆ្នាំ​ឡើងទៅ ​មាននៅ​រាជធានី​ភ្នំពេញ​ចំនួន​៤៦២​នាក់​ប្រុស​២១៤​នាក់​ស្រី​២៤៨​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​មណ្ឌល​គី​រី​មាន​ចំនួន​២០​នាក់​ ប្រុស​១១​នាក់ ​ស្រី​៩​នាក់ ខេត្តព្រះវិហារ​មាន​៦៧​នាក់ ​ប្រុស​១៨​នាក់ ​ស្រី​៤៩​នាក់ ខេត្តព្រៃវែង មាន​១៦៣​នាក់​ ប្រុស​៦៩​នាក់ ​ស្រី​៩៤​នាក់​ ខេត្តសៀមរាប​ មាន​២៦៧​នាក់​ប្រុស​១១៧​នាក់​ ស្រី​១៥០​នាក់ ខេត្ត​ព្រះសីហនុ មាន​៣៧​នាក់​ ប្រុស​២០​នាក់ ​ស្រី​១៧​នាក់ ខេត្តស្ទឹងត្រែង​ មាន​៣៤​នាក់​ប្រុស​១៤​នាក់​ ស្រី​២០​នាក់ ខេត្តតាកែវ​ មាន​១៧៩​នាក់​ ប្រុស​៦៧​នាក់ ​ស្រី​១១២​នាក់ ខេត្តស្វាយរៀង​ មាន​៧៥​នាក់​ ប្រុស​៣៥​នាក់ ​ស្រី​៤០​នាក់ ខេត្ត​កែប​ មាន​៣​នាក់​ ស្រី​៣​នាក់​។​ ខេត្ត​ប៉ៃលិន​ មាន​១១​នាក់ ​ប្រុស​២​នាក់​ស្រី​៩​នាក់ ខេត្ត​ត្បូងឃ្មុំ​ មាន​២៥០​នាក់ ​ប្រុស​១១០​នាក់​ ស្រី​១៤០​នាក់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ មាន​៥៩​នាក់​ប្រុស​២៦​នាក់ ​ស្រី​៣៣​នាក់ ខេត្តបន្ទាយមានជ័យ​ មាន​១២៥​នាក់ ប្រុស​៥៥​នាក់​ស្រី​៧០​នាក់ ខេត្តបាត់ដំបង​មាន​១៩១​នាក់ ​ប្រុស​៧៧​នាក់ ​ស្រី​១១៤​នាក់ ខេត្តកំពង់ចាម​មាន​២៤១​នាក់ ​ប្រុស​១១២​នាក់​ ស្រី​១៣០​នាក់​ខេត្តកំពង់ឆ្នាំង​ មាន​១០៣​នាក់ ​ប្រុស​៣៥​នាក់​ ស្រី​៦៨​នាក់ ​ខេត្តកំពង់ស្ពឺ ​មាន​១២២​នាក់ ប្រុស​៣៥​នាក់​ស្រី​៦៨​នាក់​។ ខេត្តកំពង់ធំ​ មាន​១៤៨​នាក់ ​ប្រុស​៥៤​នាក់​​ ស្រី​៩៤​នាក់ ខេត្តកំពតមាន​១២៧​នាក់ ​ប្រុស​៥១​នាក់​ស្រី​៧៦​នាក់ ខេត្តកណ្តាល​ មាន​២២០​នាក់​ ប្រុស​១០១​នាក់ ​ស្រី​១១៩​នាក់ ​ខេត្តកោះកុង​ មាន​១៦​នាក់​ប្រុស​៨​នាក់​ ស្រី​៨​នាក់ ខេត្តក្រចេះ ​មាន​៩៧​នាក់​​ប្រុស​៣៥ ស្រី​៦២​នាក់​។​

គួរ​បញ្ជាក់ថា​ ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១០០​ឆ្នាំ​ឡើងទៅ​ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ត្រូវ​បាន​សម្តេចនាយក​រដ្ឋមន្ត្រី​ផ្តល់ថវិកា​លើកទឹកចិត្ត​ចំនួន​៣​លាន​រៀល​ និងសម្ភារ​ជា​គ្រឿងឧបភោគ បរិភោគ​មួយចំនួនទៀត​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម