Connect with us

ព័ត៌មានជាតិ

ថៃចាប់ពលករខ្មែរ ២៣ នាក់​ កំពុងចាកចេញពីផ្សាររុងក្លឿ​ បម្រុងចូលមកកម្ពុជា

បានផុស

នៅ

ពលករខ្មែរចំនួន ២៣ នាក់  ត្រូវបានកម្លាំងឈុតខ្មៅថៃ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណ:ពួកគេកំពុងធ្វើដំណើរឆ្លងផ្លូវ ឆ្ពោះទៅរកខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះគឺរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយកម្លាំងកងរយលេខ ១២០៥ ដែលកំពុងល្បាត​​តាមខ្សែបន្ទាត់ព្រំដែនត្រង់ចំណុច បានដុងងូ ក្នុងភូមិប៉ារ៉ៃម៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ខណ:ដែលពលករខ្មែរទាំង២៣នាក់ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែន។

នៅពេលកម្លាំងត្រួតពិនិត្យដោយបានសាកសួរដោយពួកគេបានសារភាពថា ពួកគេបានមកធ្វើការនៅក្នុងផ្សាររុងក្លឿយូរហើយ លុះពេលកូវីដផ្ទុះខ្លាំងក៏អស់ការងារធ្វើដោយសារតែផ្សារត្រូវបានអាជ្ញាធរថៃបិទជាបណ្តោះ​អាសន្ន ទើបសម្រេចថានឹងវិលត្រឡប់ទៅប្រទេសខ្លួនវិញ ដោយធ្វើដំណើរតាមច្រករបៀងដើម្បីឆាប់បានដល់ផ្ទះព្រោះមិនចង់អោយអាជ្ញាធរកម្ពុជាឃុំខ្លួន១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័ក។

បច្ចុប្បន្នពលករខ្មែរទាំង ២៣ នាក់ ត្រូវបានសមត្ថកិច្ចថៃ ពិនិត្យសុខភាពព្រមទាំងបានបញ្ជូនអោយទៅសមត្ថកិច្ចកម្ពុជាតាមច្រកអូរបីជាន់ ក្នុងស្រុកគោកខ្យូង ដើម្បីធ្វើចត្តាឡីស័កនៅលើទឹកដីកម្ពុជា៕ អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម