ព័ត៌មានជាតិ
សមាគមមៀនប៉ៃលិន ៖ ការនាំចេញផ្លែមៀនកម្ពុជាទៅថៃ មានសង្ឃឹមតិចណាស់ ទោះចិនអនុញ្ញាតឱ្យថៃនាំចេញឡើងវិញ
ប្រទេសថៃបានអនុញ្ញាតបើកផ្លូវឱ្យនាំមៀនប៉ៃលិនទៅប្រទេសខ្លួនជាធម្មតាឡើងវិញ បន្ទាប់ពីប្រទេសចិនបានអនុញ្ញាតឱ្យប្រទេសថៃបន្តនាំចេញផ្លែមៀនទៅកាន់ទីផ្សាររបស់ខ្លួន បន្ទាប់ពីចិនបានបិទកាននាំចូលមៀនកាលពីថ្ងៃទី ១៣ ខែសីហា។

ក្រុមហ៊ុនចំនួន ៥៦ របស់ថៃ ត្រូវបានអាជ្ញាធរចិនបើកផ្លូវឱ្យនាំមៀនចូលធម្មតាវិញ។
ទោះជាយ៉ាងនេះក្ដី សហគមន៍កសិករមៀននៅកម្ពុជា មិនទាន់រំពឹងខ្ពស់ទៅលើការនាំចេញផ្លែមៀនទៅថៃ ដូចមុនដែរ ដោយសារតែ តម្រូវការឯកសារពីចិន និងភាគីថៃ ធ្វើឱ្យរាលដាលដល់កម្ពុជា ព្រោះកម្ពុជា មិនទាន់ មានការអនុវត្តតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ GAP នាំចេញមៀនទៅចិន។

លោក សួន ជុំ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមៀនប៉ៃលិន បានប្រាប់ឱ្យដឹងដោយលោករំពឹងត្រឹមតែ ៣០ ភាគរយ ប៉ុណ្ណោះ ក្នុងការនាំចេញផ្លែមៀនទៅកាន់ទីផ្សារថៃឡើងវិញ ហើយមៀននឹងនៅតែកកស្ទះដដែល ដោយសារតែកន្លងទៅ កម្ពុជាលក់តាមរយៈថៃទៅកាន់ប្រទេសចិន ហើយក្រុមហ៊ុនមួយចំនួន បានទាក់ទងមកសហគមមៀននៅកម្ពុជា គឺគេទាមទារ GAP ប៉ុន្តែកម្ពុជាមិនទាន់មាន GAP ជាមួយចិន ក៏មានក្រុមហ៊ុនថៃមួយចំនួន បានធានាធ្វើលិខិតបញ្ជាក់ពីការមាន GAP ឈិនឆៃនាំទៅចិន។
លោកបញ្ជាក់ថា ឥឡូវ ចិនតម្រូវទាមទារឱ្យថៃមានឯកសារត្រឹមត្រូវគ្រប់គ្រាន់ ដូច្នេះបើភាគីថៃខ្លាចមិនហានធ្វើដូចមុន នោះកម្ពុជាយើងក៏ពិបាកដែរ។

លោកថា “យើងពឹងពាក់ខាងថៃ ដែលយើងស្គាល់គ្នា គឺគេចុះអាហ្នឹងឱ្យ បន្លំឯកសារថា ជាររបស់ថៃទេ ហើយខាងយើងមិនខ្វល់ចង់បានឈ្មោះទេ ឱ្យតែលក់ដាច់ ហើយឆ្នាំមុន ពួកខ្ញុំលក់បានរហូតដល់ខែ ៥។ ដល់ពេលគេផ្ដើមរដូវវ ចុងខែ ៥ គេបិទបញ្ជី ដើមខែ ៨ គេបើកបញ្ជី”។
លោក សួន ជុំ សង្ឃឹមតែ ៣០ ភាគរយទេដែលបានចូលទៅវិញ ដូច្នេះ គឺនៅតែកកស្ទះដដែល ព្រោះរដ្ឋាភិបាលជួយសម្រួលដែរ តែទិញមិនអស់ទេ ព្រោះបច្ចុប្បន្នទើបតែដើមរដូវ ហើយបើជាន់គ្នាមែនទែនអំឡុងខែ ១២ សួថា តើមួយថ្ងៃ ២០០ តោនគាត់អាចទទួលទិញអស់ទេ។
ចំណុចនេះ ជាបញ្ហាកង្វល់មួយដែរ ប្រសិនបើខាងថៃ គេបិទភ្នែកដូចមុនបាននោះទើបយើងអាចលក់ចេញបាន។

បើតាមលោក សួន ជុំ ការលក់ផ្លែមៀន ទៅក្រៅប្រទេស មិនទាក់ទិន នឹងបញ្ហាកូវីដ១៩ ទេ គឺដោយសារតម្រូវការទាមទារឯកសារពីចិន ខណៈដែលកម្ពុជា ស្ថិតនៅក្រោមស្លាបថៃ និងចិន លុះត្រាតែរាជរដ្ឋាភិបាលកម្ពុជា និងចិន បានចុះវិញ្ញាបនបត្រ GAP នោះទើបចប់បញ្ហា។
លោកប្រាប់ថា ឥឡូវនេះ ការលក់ធ្វើឡើងចម្ការតូចៗទេ ដូចបាត់ដំបង បេះបណ្ដើរៗ ចំណុចខ្ពស់ គឺខែ ១១ និងខែ១ រហូតដល់ខែ ៥ បានអស់ផ្លែមៀន។
ទោះជាយ៉ាងណា ជុំវិញបញ្ហានេះ ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងឱ្យដឹងថា អ្នកដាំមៀននៅកម្ពុជាអាចមានសង្ឃឹមក្នុងការនាំផ្លែមៀននាំចេញទៅប្រទេសថៃជាថ្មីទៀតបន្ទាប់ពីរដ្ឋាភិបាលចិនបានចសម្រេចនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ឱ្យក្រុមហ៊ុនថៃចំនួន៥៦ អាចនាំចូលមៀនទៅកាន់ប្រទេសចិនបានឡើងវិញ៕
ដោយ៖ ឡេង ដេត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង