Connect with us

ព័ត៌មានជាតិ

បិទខ្ទប់ផ្លូវ១៤៤ក្នុងបរិវេណផ្សារកណ្តាលក្រោយចុះយកសំណាក១១៤នាក់​

បានផុស

នៅ

អនុគណៈកម្មការ​ស្រាវជ្រាវ​កូ​វីដ​១៩​កាលពី​ថ្ងៃទី​១៩​ ខែសីហា​ ឆ្នាំ​២០២១​ បានប្រកាសថា​ ទីតាំង​​ផ្លូវ​លេខ​១៤៤ ចន្លោះ​ផ្លូវ​លេខ​១៣ និង​ផ្លូវ​លេខ​៥ ភូមិ​១២ ម្តុំ​បរិវេណ​ផ្សារកណ្តាល ​ក្នុង​សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ ត្រូវបានបិទខ្ទប់រយៈពេល៣​ថ្ងៃ ចាប់​ពីថ្ងៃ​១៩ ខែសីហា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២១ ដើម្បី​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ដងផ្លូវ និង​កន្លែង​ប៉ះពាល់​។ ទីតាំង​ខាងលើ​កំពុង​រង់ចាំ​មើល​លទ្ធផល​នៃ​ការវិភាគ​រកមេរោគ​កូ​វីដ ប្រភេទ Delta និង​មាន​ចំណាត់​ការបន្ត​។​

ដូច្នេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​ខាងលើ និង​អ្នក​ដែល​បាន​ប៉ះពាល់​សូមមេត្តា តាម​ដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល២១​ថ្ងៃ ដើម្បី​សុវត្ថិភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់​ផងដែរថា ​អាជ្ញាធរ​ខណ្ឌដូនពេញ​ដែល​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល ​បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​បិទ​ខ្ទប់​ជុំវិញ​បរិវេណ​ផ្សារកណ្តាល ដើម្បី​សហការ​ជាមួយ​ក្រុម​គ្រូ​ទេព្យ​ចុះ​យក​សំណាក​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​ដើម្បី​រក​ការ​រី​រាលដាល​នៃ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឬ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ។​

ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ និង​អ្នកលក់ដូរ​តាម​ចិញ្ចើមផ្លូវ​ក្បែរ​ផ្សារ សរុប​ចំនួន​១១៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​៥១​នាក់ លទ្ធផល​នៃ​ការធ្វើ​តេស្ដជំ​ហាន​ដំបូង​នៅ​ល្ងាច​ថ្ងៃទី​១៨​ ខែសីហា​ ឆ្នាំ​២០២១​ គឺ​អវិជ្ជមាន​ទាំង​អស់គ្នា ។​

ជាមួយគ្នា​នោះដែរ​ អាជ្ញាធរ​ខណ្ឌដូនពេញ បានបញ្ជាក់​ឲ្យ​ដឹងថា មូល​ហេតុដែល​ឈានដល់​ការបិទ​ខ្ទប់​យក​សំណាក​លើ​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​ដែលជា​អ្នកលក់ដូរ​នៅលើ​ដងផ្លូវ ជុំវិញ​ផ្សារ ដោយសារ​តែមាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ប្រភេទ​ថ្មី ដែល​តា​(Delta)​បាន​ចូលមក​ទីនេះ​៕

អត្ថបទ ៖ ​រស្មី​


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម