ព័ត៌មានជាតិ
គិតត្រឹមម្សិលមិញ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ៣,៨២៤ករណី សារធាតុញៀនជាង ៩៩១គីឡូក្រាម
ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងការិយាល័យជំនាញនីមួយៗតែងតែខិតខំប្រឹងប្រែងស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយតូច ធំ ជាបន្តបន្ទាប់ ព្រមទាំងចាប់ឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសជាហូរហែ។

យោងតាមប្រភពព័ត៌មានពីគណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ មន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់អោយដឹង នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ថា ការអនុវត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀនចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន សរុប ៣,៨២៤ករណី ឃាត់មនុស្ស ៨,៥៦៨នាក់ ស្រី ៥០០នាក់។
វត្ថុតាងសារធាតុញៀនគ្រប់ប្រភេទជាង ៩៩១គីឡូក្រាម កញ្ឆា ៥០,០៨៨ដើម កញ្ឆាស្ងួតជាង ៩៩គីឡូក្រាម។ រថយន្ដ ៧២គ្រឿង ម៉ូតូ ១,១៤៤គ្រឿង ទូរស័ព្ទ ៣,៦៨១គ្រឿង ជញ្ជីង ១៨៨គ្រឿង អាវុធខ្លី ៣០ដើម និង អាវុធវែង ១៩ដើម (កែច្នៃ១៨ដើម)។

ដោយឡែក លទ្ធផលអនុវត្តន៍ច្បាប់ កាលពីខែកក្កដា ឆ្នាំ២០២១ សរុប ៣២៩ករណី ឃាត់មនុស្ស ៨៤៩នាក់ ស្រី ៦៨នាក់ ចាប់យកវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទជាង ២១៩គីឡូក្រាម កញ្ឆា ១,៥៦៥ដើម កញ្ឆាស្ងួតជាង ៣៦គីឡូក្រាម រថយន្ដ ១១គ្រឿង ម៉ូតូ ១២៩គ្រឿង ទូរស័ព្ទ ៤២៧គ្រឿង ជញ្ជីង ២៦គ្រឿង និង អាវុធខ្លី ៤ដើម។
យោងតាមប្រភពព័ត៌មានប្រាប់បញ្ជាក់ឱ្យដឹងថា ការអនុវត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀនឆមាសទី១ ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបសរុប ៣,២៥៩ករណី ឃាត់មនុស្ស ៧,២៦៣នាក់ ស្រី ៤០៦នាក់។ ចាប់យកវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទជាង ៧៥៣គីឡូក្រាម កញ្ឆា ៤៥,០២៣ដើម កញ្ឆាស្ងួតជាង ៦៣គីឡូ។ សម្ភារៈចាប់យករួមមាន រថយន្ដ ៦១គ្រឿង ម៉ូតូ ១,០១៥គ្រឿង ទូរស័ព្ទ ៣,២៥៤គ្រឿង ជញ្ជីង ១៦២គ្រឿង អាវុធខ្លី ២៦ដើម និង អាវុធវែង ១៩ដើម (កែច្នៃ១៨ដើម)៕
រ៉ាវុទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី