Connect with us

ព័ត៌មានជាតិ

ស្រូវវស្សាជាច្រើនហិកតានៅស្រុកក្រឡាញ់ បានក្រៀមស្វិត និងប្រឈមងាប់ដោយសារ​អត់​ទឹក​

បានផុស

នៅ

​ស្រូវវស្សា​ជាច្រើន​ហិកតា នៅក្នុង​ស្រុក​ក្រឡាញ់ ខេត្ដ​សៀមរាប បាន​ក្រៀម​ស្វិត និង​ប្រឈម​ងាប់ ​ខណៈ​ដែល​ស្រូវ​នោះ ខ្វះ​ទឹកភ្លៀង​ស្រោចស្រប់ និង​មិនមាន​ប្រភពទឹក​បញ្ចូល​ស្រែ​។​

កសិករ​មួយរូប​នៅ​ភូមិ​គោក​ល្ហុង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ លោក រា រិ បានអោយដឹង​នៅ​ថ្ងៃទី​១៩ ​ខែ​សីហា​នេះ​ថា ស្រូវវស្សា​របស់លោក​មា​ន​ជាង​២​ហិ​កតា ហើយ​បាន​ក្រៀម​ស្វិត​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ដោយសារ​អត់​ទឹកភ្លៀង ខណៈដែល​នៅ​តំបន់​នោះ​ក៏គ្មាន​ប្រភពទឹក​ប្រឡាយ​បញ្ចូល​ស្រែ​ដើម្បី​សង្គ្រោះ​ជីវិត​ស្រូវ​នោះដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ដថា ស្រូវ​ដែល​ក្រៀម​ស្វិត​នេះ អាច​នឹង​ងាប់​ក្នុង​រយៈពេល​ខ្លី​ខាងមុខ បើសិន​គ្មាន​ភ្លៀង​ធ្លាក់​ទេនោះ​។​ ការបាត់បង់​ស្រូវ​ស្រែ​នេះ នឹង​ធ្វើអោយ​ប្រជាកសិករ​ជួប​ការលំបាក ខណៈដែល​ជំងឺ​កូ​វីដ​១៩​កំពុង​យាយី​សុខភាព​ប្រជាពលរដ្ឋ​ផងដែរ ហើយ​កាន់តែ​ធ្វើអោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ធ្វើ​ចំណាកស្រុក​បន្ថែមទៀត​។​

លោ​កថា ​ស្រូវវស្សា​ប្រជាកសិករ កាលពី​ឆ្នាំមុន​មិនមាន​ក្រៀម​ស្វិត​ដូច​ឆ្នាំនេះ​នោះទេ ដោយ​គ្រាន់តែ​រាំង​ស្ងួត​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដែល​ផ្ទុយ​ពី​ឆ្នាំ​២០២១​នេះ មាន​គ្រោះរាំងស្ងួត​រយៈពេល​២​ខែ​មកហើយ​។​

លោក ឡុ​ក វួ​ន មេឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ លោក​មានប្រសាសន៍ថា ស្រូវវស្សា​ដែល​កំពុង​ក្រៀម​ស្វិត​នៅ​ឃុំ​របស់លោក​មាន​ប្រមាណ​ពី​១៥០០​ហិកតា ​ទៅ​២​ពាន់​ហិកតា ។​ លោក​ថា គ្រោះរាំងស្ងួត​ខ្លាំង​ដែល​ធ្វើអោយ​ស្រូវ​ស្វិត​ស្រពោន​នោះ ចាប់ពី​ចុងខែ​កក្កដា​កន្លងមកនេះ ។​

លោក​បន្ថែមថា នៅ​តំបន់​នោះ​ប្រជាកសិករ​ធ្វើស្រែ​រំពឹង​លើទឹក​ភ្លៀង ហើយ​បើ​គ្មាន​ភ្លៀង​ធ្លាក់​ទេ​គឺ​ស្រូវ​នោះ មានតែ​ងាប់​ប៉ុណ្ណោះ ព្រោះ​គ្មាន​ប្រភពទឹក​ដែល​អាច​នាំ​បញ្ចូល​ស្រែ​កសិករ​បានឡើយ​។​

លោកស្រី ម៉ន​នី រង្សី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រឡាញ់ មានប្រសាសន៍ថា ផល់ប៉ះពាល់​ស្រូវ​ដែល​ជួប​គ្រោះរាំងស្ងួត​នោះ មាន​ចំនួន​៣​ឃុំ​ ស្មើ​នឹង​១៤​ភូមិ ប៉ុន្ដែ​នៅ ស្រូវ​នោះ​មិន​ខូច​ធ្ងន់ធ្ងរ​នោះទេ ដោយ​បណ្ដូល​កណ្ដាល​របស់​វា​នៅ​ពណ៌​ខៀវ​នៅឡើយ​ទេ ជារួម​ស្រូវ​នេះ​វា​កំពុង​លូតលាស់​។

​លោកស្រី​ថា ស្រូវ​ស្រពោន​នេះ បើ​ក្នុង​រយៈពេល​១៥​ថ្ងៃ​មិនមាន​ភ្លៀង​ធ្លាក់​ទេ វា​អាច​ខូចខាត​ទាំងស្រុង ប៉ុន្ដែ​លោកស្រី​ថា​មានតែ​ជិត​១​ពាន់​ហិកតា​ប៉ុណ្ណោះ​៕​

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៥១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម