Connect with us

ព័ត៌មានជាតិ

ផ្លូវ​ល្បឿនលឿន​ខេត្ត​ព្រះសីហនុ សម្រេច​បាន​ ៦៥ ភាគរយ គ្រោង​ចប់​មុនផែនការ

បានផុស

នៅ

គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុង​ដំណើរការ​សម្រេចបាន៦៥ភាគរយ ​គ្រោង​បញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា​ឆ្នាំ​២០២២។ នេះ​បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។

ឯកឧត្តម​ ស៊ុន ចាន់ថុល បានថ្លែង​ក្នុងកិច្ច​​ប្រជុំមួយ ​ជាមួយ​តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ​(JICA) ដើម្បីបង្ហាញពីវឌ្ឈនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុង​ប្រទេស​កម្ពុជា។

ផ្លូវ​ល្បឿនលឿន​ដំបូង​របស់ប្រទេស​កម្ពុជា​នេះ ស្ថាបនា​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ជា​គម្រោង​ដែល​ចំណាយ​ថវិកា​ជាង ២ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​កម្រោង ​ការ​សាងសង់​ផ្លូវ​ល្បឿនលឿនភ្នំពេញ-​ខេត្ត​ព្រះសីហនុ ​ត្រូវប្រើពេល​៤៨​ខែ ​គឺ​បញ្ចប់​នៅ​ខែ​មីនា ​ឆ្នាំ​២០២៣ ​ក៏ប៉ុន្តែ​គម្រោង​អាច​រួចរាល់មុនផែនការ​​ត្រឹម​ខែ​កញ្ញា ​ឆ្នាំ​២០២២​។

​រដ្ឋមន្រ្តី​ ​ស៊ុន ចាន់ថុល ​ក៏​ធ្លាប់​ស្នើ​ទៅ​ក្រុមហ៊ុន​សាងសង់​សិក្សា​ពី​​ការ​បង់ថ្លៃ​សេវា លើ​ការ​​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ។ លោក​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​មិនមាន​លទ្ធភាព​បង់ប្រាក់​ពី ​១០​ទៅ ​១៥​សេន ​ក្នុង​១​គីឡូម៉ែត្រ ​ដូច​តម្លៃ​ប្រើប្រាស់​ផ្លូវ​ល្បឿនលឿន​នៅលើ​ពិភពលោក​ទេ​។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០ គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩ គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០ លានដុល្លារអាមេរិក វិនិយោគដោយ​ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន​Cambodian PPSHV Expressway Co.,Ltd៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម