ព័ត៌មានជាតិ
ប្រយ័ត្នមានជនខិលខូចស្កាត់យកទិន្នន័យសំឡេង និងវីដេអូពីឧបករណ៍បច្ចេកវិទ្យា
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការប្រើឧបករណ៍បច្ចេកវិទ្យា ព្រោះជនខិលខូចអាចស្កាត់យកទិន្នន័យដូចជាសំឡេង និងវីដេអូពីឧបករណ៍បច្ចេកវិទ្យាទាំងនោះបាន។
បើតាមនាយកដ្ឋានបានឱ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញពីភាពចន្លោះប្រហោងនៅក្នុងកម្មវិធីសម្រាប់គ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាមានដូចជា វីដេអូកាមេរ៉ា និងឧបករណ៍ សម្រាប់ឃ្លាំមើលកុមារ ប្រភេទអត់ប្រើខ្សែ (wireless) ដែលអាចឱ្យជនខិលខូចស្កាត់យកសំឡេង ឬវីដេអូ ពីឧបករណ៍ទាំងនោះបាន។
កម្មវិធីដែលមានភាពចន្លោះប្រហោងនេះគឺជាកម្មវិធីដែលបានបង្កើតឡើងដោយក្រុមហ៊ុន ThroughTek របស់កោះតៃវ៉ាន់ ហើយដែលត្រូវបានប្រើជាមួយនឹងឧបករណ៍បច្ចេកវិទ្យារាប់រយលានគ្រឿងរបស់ក្រុមហ៊ុនធំៗរាប់បញ្ចូលទាំងក្រុមហ៊ុន Xiaomi ផងដែរ។
ទោះបីជាការវាយប្រហារនេះទាមទារឱ្យជនអនាមិកមានចំណេះដឹងច្រើនទាក់ទងទៅនឹងដំណើរការរបស់កម្មវិធីក្ដី ក៏ក្រុមហ៊ុន ThroughTek បានប្រកាសឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី ប្រសិនបើក្រុមហ៊ុនរបស់ឧបករណ៍បានធ្វើការកែសម្រួលកម្មវិធីហើយនោះ។
នាយកដ្ឋាន បានបន្តទៀតថា នេះមិនមែនជាលើកទីមួយទេដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញពីភាពចន្លោះប្រហោងជាមួយនឹងកម្មវិធីឧបករណ៍បច្ចេកវិទ្យា IoT ដោយសារតែក្រុមហ៊ុនផលិតពុំបានចំណាយពេលវេលា ឬថវិកាដើម្បីធ្វើការស្រាវជ្រាវ និងការពារសុវត្ថិភាពឧបករណ៍ទាំងនេះ ព្រោះប្រទេសនៅជុំវិញពិភពលោកភាគច្រើនពុំទាន់មានច្បាប់សម្រាប់គ្រប់គ្រងឧបករណ៍ទាំងនេះនៅឡើយទេ។
នាយកដ្ឋានសូមណែនាំថា ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វីដេអូកាមេរ៉ា (wireless) នៅក្នុងគេហដ្ឋាន។ សូមកុំដាក់វានៅក្នុងបន្ទប់ដែលលោកអ្នកចង់រក្សាការសម្ងាត់ ហើយលោកអ្នកគួរតែបិទវាចោលប្រសិនបើមិនត្រូវការប្រើក្នុងរយៈពេលវែងនោះ៕
សំអឿន
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់