ព័ត៌មានជាតិ
ផ្លាស់ប្ដូរមន្រ្តីតាមស្ថានីយជញ្ជីងអចល័តមួយចំនួន និងដាក់ដំណើរការស្ថានីយថ្មី២កន្លែង
លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំគណៈប្រតិភូចុះប្រកាសតែងតាំង និងកែសម្រួលសមាសភាពមន្ត្រីប្រចាំការនៅតាមស្ថានីយជញ្ជីងអចល័តបាវិត-ខេត្តស្វាយរៀង ស្ថានីយជញ្ជីងអចល័តអ្នកលឿង-ខេត្តព្រៃវែង ស្ថានីយជញ្ជីងអចល័តកំពង់ភ្នំ-ខេត្តកណ្តាល ស្ថានីយជញ្ជីងអចល័តព្រែកឯង-រាជធានីភ្នំពេញ និងស្ថានីយជញ្ជីងអចល័តមានជ័យ-ខេត្តក្រចេះ។

ការតែងតាំង និងកែសម្រួលមន្រ្តីថ្មីឱ្យបំរើការក្នុងស្ថានីយជញ្ជីង មានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងឱ្យមន្ត្រីអាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដល់មន្ត្រីថ្មីៗ និងពង្រឹងការអនុវត្តការងាររបស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងអចល័តថ្មីចំនួន ២ទីតាំង គឺស្ថានីយជញ្ជីងអចល័តព្រែកហូរ-រាជធានីភ្នំពេញ និងស្ថានីយជញ្ជីងអចល័តកាំពី-ខេត្តក្រចេះ។ ស្ថានីយទាំងពីរនេះ នឹងត្រូវដាក់ឱ្យដំណើរការថ្លឹងសាកល្បងរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ និងអនុវត្តជាផ្លូវការចាប់ពីថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២១ តទៅ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសំណូមពរសាធារណជន ក៏ដូចជាសមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសហការជាមួយមន្រ្តីមានសមត្ថកិច្ចតាមបទបញ្ញាត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕
រ៉ាវុទ្ធ




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២៣ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត