Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម អំពាវនាវឲ្យវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ចូលរួមជំរុញការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃនេះបានធ្វើការអំពាវនាវឲ្យវិស័យឯកជន សហគមន៍កសិកម្ម និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួង ក្នុងការជំរុញ ការនាំចេញផលិតផលផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស តាមរយៈការពិនិត្យលទ្ធភាព ធ្វើការវិនិយោគ និងការសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលមានស្រាប់ឱ្យបានទាន់ពេលវេលា និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្រូបយកផលិត ផលមកធ្វើការកែច្នៃសម្រាប់នាំចេញ ឱ្យបានភ្លាមៗ នៅក្រោយពេលមានការឯកភាព ជាមួយប្រទេសនាំចូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងកសិកម្មបានបញ្ជាក់ ថា ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាមអនាម័យ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យ នៃប្រទេសនាំចូលជាមុន តាមរយៈការស្នើសុំវាយតម្លៃហានិភ័យ សមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលផ្លែមៀន ប៉ៃលិននេះ។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្មនិងក្រសួងការបរទេស បាននិងកំពុងសហការ ស្នើសុំសមត្ថកិច្ចពាក់ព័ន្ធ នៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធ នឹងការចរចា ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនា ម័យនេះ។

បើតាមក្រសួងកសិកម្ម នៅក្នុងបរិការណ៍នេះ ការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពាក់ព័ន្ធ នឹងការលាង សម្អាត រម្ងាប់សមាសភាពចង និងការវេចខ្ចប់ ដើម្បីធានាអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនា ម័យ ដែលបានឯកភាពគ្នា គឺជាការងារបច្ចេកទេសដ៏សំខាន់មួយសម្រាប់កំណត់នូវភាពជោគជ័យ ទាំងក្នុងដំណាក់កាលចរចា ដែលរួមមានផងដែរ នូវការចុះមកពិនិត្យ និងវាយតម្លៃផ្ទាល់នៅក្នុងប្រទេសកម្ពុជា និងដំណាក់កាល នៃការនាំចេញជាក់ស្តែង។

ក្នុងន័យនេះ ក្រសួងកសិកម្ម “សូមធ្វើការអំពាវនាវចំពោះ អ្នកឧកញ៉ា ឧកញ៉ា លោក លោកសី វិស័យឯកជន សហគមន៍កសិកម្ម និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួង ក្នុងការជំរុញ ការនាំចេញផលិត ផលផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស ដោយពិនិត្យលទ្ធភាព ធ្វើការវិនិយោគក្នុងការសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ឱ្យបានទាន់ពេលវេលា និងមានសមត្ថភាព គ្រប់គ្រាន់ ក្នុងការស្រូបយកផលិតផលមកធ្វើការកែច្នៃនាំចេញ ឱ្យបានជាអតិបរមាភ្លាមៗ នៅក្រោយពេលមានការឯកភាព ជាមួយប្រទេសនាំចូលលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ”។

ក្រសួងបានបញ្ជាក់ដែរថា ដើម្បីលើកកម្ពស់ផលិតភាព និងពាណិជ្ជូបនីយកម្មផលិតផលកសិកម្មកម្ពុជា អ្នកដែលមានបំណងវិនិយោគ លើការនាំចេញផលិតផលផ្លែមៀនស្រស់ ធ្វើការទំនាក់ទំនងជាមួយអគ្គនាយកដ្ឋានកសិកម្ម ដែលជាសេនាធិការ បច្ចេកទេសរបស់ក្រសួងដើម្បីទទួលបានការណែនាំផ្នែកបច្ចេកទេសពាក់ព័ន្ធ ឱ្យបានគ្រប់ជ្រុងជ្រោយ៕ ដោយ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម