ព័ត៌មានជាតិ
មេសហជីពធំមួយគាំទ្រឱ្យយកសំណាកលើកម្មករដើម្បីទប់ស្កាត់ជំងឺដែលតា
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានប្រកាសគាំទ្រចំពោះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តម្រូវឲ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ដល់កម្មករនិយោជិតដោយលោកចាត់ទុកថា នេះជាវិធានការដ៏ល្អក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសវីរុសប្រភេទបំប្លែងខ្លួនថ្មីដែលតា។

ការប្រកាសគាំទ្រនេះ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសម្រេចឲ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតទាំងអស់ឱ្យបានយ៉ាងតិច២ដង មុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីគ្រប់គ្រងនិងធានាបានថា កម្មករនិយោជិតនៅសហគ្រាសរបស់ខ្លួន គ្មានផ្ទុកមេរោគកូវីដ១៩ ឬមេរោគបម្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ។
លោក អាត់ ធន់ បានមានប្រសាសន៍នៅថ្ងៃទី២០ ខែសីហានេះថា«ក្នុងនាមសហជីពមួយការក្រសួងឱ្យរោងចក្រសហគ្រាសធ្វើតេស្តរកកូវីដ១៩លើកម្មករនិយោជិតខ្ញុំយល់ឃើញថាល្អព្រោះវាជាវិធានការបន្ថែមពីលើអ្វីដែលមានស្រាប់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មីដែលតា»។
យ៉ាងណាក៏ដោយលោក អាត់ ធន់ បានស្នើដល់ក្រសួងការងារគួរតែបញ្ជូនមន្ត្រីចុះតាមដានពការយកសំណាកដល់កម្មករនៅតាមរោងចក្រផង ដើម្បីឱ្យដឹងថា គ្រប់រោងចក្រសហគ្រាសពិតជាបានយកសំ
ណាកពិតប្រាកដមែនព្រោះថា មានរោងចក្រខ្លះមិនសូវសប្បាយចិត្តលើរឿងនេះទេ ដោយសារការចំណាយច្រើនក្នុងការទិញឧកបរណ៍ធ្វើតេស្ត។ លោកបានបន្តទៀតថាចំណែកកម្មករនិយោជិតវិញមានអ្នកខ្លះក៏មិនសូវសប្បាយចិត្តដែរព្រោះថាមានកម្មករខ្លះធ្វើតេស្តច្រើនដងខ្លះ៤ទៅ៥ដងក៏មានដែរ។
កាលពីថ្ងៃទី ១៨ ខែសីហាកន្លងទៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ជាពិសេសផ្នែកវាជនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត
ផលិតផលធ្វើដំណើរនិងកាបូប នៅទូទាំងប្រទេសត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតទាំងអស់ ឱ្យបានយ៉ាងតិច ២ដង មុនថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា ករណីរកឃើញកម្មករនិយោជិតណាមានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សនេះ ឬមានអាការៈសង្ស័យ ត្រូវរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល ១១៥
ដោយឥតគិតថ្លៃ ឬទំនាក់ទំនងទៅ ក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទ៖ ០១២៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។
បើតាមលោក អត់ធន់បច្ចុប្បន្ននេះមានរោងចក្រសហគ្រាស ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូបនៅទូទាំងប្រទេសប្រមាណជាជាង១២០០ដែលមានកម្មករប្រមាណ៨៥ម៉ឺននាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ